ប្រទេសអារ៉ាប់រួមបានបញ្ឈប់ការផ្តល់ទិដ្ឋាការថ្មី ដល់ពលរដ្ឋនៃរដ្ឋចំនួន ១៣ ដែលសុទ្ធសឹងជារដ្ឋមូស្លីម

//s9.kh1.co/d4/d42290f001642cd2a8c684836bf7660bb44fa7ad.jpeg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

​ឯកសារអន្តោប្រវេសន៍បានចែងអំពីការផ្អាកពាក្យសុំទិដ្ឋាការការងារ និងទិដ្ឋាការទេសចរណ៍ចំពោះជាតិសាសន៍ដទៃក្រៅពីប្រទេសអារ៉ាប់រួម។

បរទេស៖ យោងទៅតាមការរាយការណ៍របស់សារពត៌មាន អាល់ហ្សាសេរ៉ា បានឱ្យដឹងថា ប្រទេស​អេមីរ៉ាតអារ៉ាប់រួម បានបញ្ឈប់ការចេញទិដ្ឋាការថ្មីដល់ពលរដ្ឋនៃប្រទេសចំនួន ១៣ ដែលភាគច្រើនជារដ្ឋមូស្លីមរួមមាន ប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ តួកគី ស៊ីរី សូម៉ាលី អាហ្វកានីស្ថាន លីប៊ី លីបង់ យេមែន អាល់ហ្សេរី កេនយ៉ា ប៉ាគីស្ថាន និងទុយនីស៊ីជាដើម ដែលឯកសារអន្តោប្រវេសន៍ស្តីពីការផ្អាកពាក្យសុំទិដ្ឋាការនេះ បានចូលជាធរមានកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការផ្អាកពាក្យសុំទិដ្ឋាការការងារ និងទិដ្ឋាការទេសចរណ៍ចំពោះជាតិសាសន៍ដទៃក្រៅពីប្រទេសអារ៉ាប់រួម
ការផ្អាកពាក្យសុំទិដ្ឋាការការងារ និងទិដ្ឋាការទេសចរណ៍ចំពោះជាតិសាសន៍ដទៃក្រៅពីប្រទេសអារ៉ាប់រួម

កាលពីសប្តាហ៍មុន ក្រសួងការបរទេសរបស់ប៉ាគីស្ថានបាននិយាយថា ​ប្រទេសអារ៉ាប់រួមបានបញ្ឈប់ដំណើរការទិដ្ឋាការថ្មីជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋរបស់ខ្លួន និងប្រទេសមួយចំនួនផ្សេងទៀត។ រដ្ឋធានីអ៊ីស្លាម៉ាបាដ បាននិយាយថា ខ្លួនកំពុងស្វែងរកព័ត៌មានពីប្រទេសអារ៉ាប់រួមទាក់ទងនឹងមូលហេតុនៃការផ្អាកនេះ ប៉ុន្តែគេគិតថាវាអាចនឹងមានការទាក់ទងទៅនឹងកត្តាសន្តិសុខ និងកត្តាឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

គួរបញ្ជាក់ថា អ្នកដែលកាន់ទិដ្ឋាការមានសុពលភាព គឺមិនត្រូវបានប៉ះពាល់ដោយការរឹតត្បិតថ្មីនេះទេ ហើយ​ក៏អាចធ្វើដំណើរចេញចូលក្នុងប្រទេសអារ៉ាប់រួមជាធម្មតា។ ចំណែកពាក្យសុំទិដ្ឋាការការងារថ្មី និងទិដ្ឋាការទេសចរណ៍នេះនឹងត្រូវបានផ្អាករហូតដល់មានការជូនដំណឹងជាថ្មី៕

វីដេអូ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T