សៀមរាប៖ ថ្មីៗនេះ មានរឿងរ៉ាវមិនគួរឲ្យកើតមួយបានកើតឡើងដោយ បុរសម្នាក់បានយកសោរម៉ូតូយកទៅគូសវាសសរសេរឈ្មោះនៅលើប្រាសាទ ដែលមានក្បាច់រចនាសេសសល់ពីបុព្វបុរសខ្មែរយើង តាំងពីសម័យអង្គរមក ធ្វើឲ្យមហាជនជាច្រើនបានសម្តែងសេចក្តីមិនពេញចិត្តយ៉ាងច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ដោយយ៉ាងតាមគណនីហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានសរសេររៀបរាប់ពី សកម្មភាពសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ដែលមានឈ្មោះថា ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលមានទីលំនៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនសោរគូសវាសសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើដូច្នេះនៅលើកក្រោយបន្តទៀត រួចបានឲ្យបុរសរូបនេះទៅទស្សនាប្រាសាទបន្តទៀតផងដែរ។
ក្រោយពីបានឃើញដូច្នេះមក មហាជនក៏សម្តែងការខឹងសម្បារខ្លាំងដែល បុរសម្នាក់នេះបានធ្វើរឿងបែបនេះទៅប្រាសាទដ៏អស្ចារ្យ ដែលដូនតាខ្មែរបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយ គួបផ្សំនឹងករណីគូសវាសឈ្មោះនៅតាមប្រាសាទបានកើតឡើងជារឿយៗ ដែលធ្វើឲ្យអាជ្ញាធរបានចាប់វិធានការដើម្បីទប់ស្កាត់អ្នកប្រព្រឹត្តបានទាន់ពេលផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖