ត្រៀមៗ! មានការរាយការណ៍មកថា iPhone អេក្រង់បត់ ឈានមកដល់ដំណាក់កាល ធ្វើតេស្ដពិសេសហើយ

//s9.kh1.co/c6/c632fb4401d2bd0ad065e578cbe47a6410e2e73d.jpg
បច្ចេកវិទ្យា

 ២២-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តេស្ដក៏រួមបញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED ឬ Micro-LED។

បរទេស៖ របាយការណ៍ថ្មីមួយរបស់ចិនបានចេញកាលពីប៉ុន្មានថ្ងៃមុន បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចាប់ផ្ដើមបញ្ជូនទូរសព្ទ iPhone អេក្រង់បត់របស់ខ្លួន ទៅដៃគូដំឡើងគឺក្រុមហ៊ុន Foxconn ក្នុងគោលបំណងធ្វើតេស្ដសាកល្បង ដោយគ្រោងនឹងបញ្ចេញនៅខែកញ្ញា ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដកស្រង់ប្រភពចេញពីសារព័ត៌មាន Economic Daily News បានលើកឡើងថា ការធ្វើតេស្ដក៏រួមបញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED ឬ Micro-LED ពីព្រោះជម្រើសនៃអេក្រង់ទាំងពីរអាចនឹងប៉ះពាល់ដល់វិធីសាស្ត្រ នៃការដំឡើង។

ក្រុមហ៊ុន Apple ក៏បាននិយាយជាមួយក្រុមហ៊ុន Foxconn ក្នុងការធ្វើតេស្ដភាពធន់នៃការបើកបិទអេក្រង់ ជាមួយឧបករណ៍នេះ ដោយធ្វើការបើកបិទសាកល្បងជាង១០០,០០០ដង។ របាយការណ៍បានកត់សម្គាល់ការធ្វើតេស្ដស្រដៀងគ្នានេះថា កុំព្យទ័រយួរដៃជាធម្មតាតម្រូវឲ្យមានការបើកបិទ ចន្លោះពី២០,០០០ទៅ៣០,០០០ដង។

គំរូ iPhone អេក្រង់បត់ (ចចាមអារ៉ាម)
គំរូ iPhone អេក្រង់បត់ (ចចាមអារ៉ាម)

របាយការណ៍មិនបានផ្ដល់ព័ត៌មានបន្ថែមស្ដីពីការរចនានៃឧបករណ៍ ដែលអាចបត់បាននោះទេ ប៉ុន្តែបានបញ្ជាក់ថា ក្រុមហ៊ុន Samsung ជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ទាំងនេះ ដែលកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា Apple បានបញ្ជាទិញគំរូអេក្រង់បត់ពីក្រុមហ៊ុនកូរ៉េមួយនេះ។

បើយោងតាមអ្នកបែកធ្លាយ លោក Jon Prosser បានឲ្យដឹងថា Apple កំពុងធ្វើតេស្ដម៉ូឌែល iPhone ដែលអាចបត់បាន ដែលមានបន្ទះអេក្រង់ពីរផ្សេងគ្នា ដោយដាក់ភ្ជាប់គ្នា ជាជាងបន្ទះអេក្រង់តែមួយដែលអាចបត់បាន ដូចជា Galaxy Fold របស់ក្រុមហ៊ុន Samsung៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T