អាមេរិក៖ ទិន្នន័យដំបូងពីក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវសាស្ត្រអាមេរិក Moderna បានបង្ហាញថា វ៉ាក់សាំងថ្មីដែលការពារប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាពជិត៩៥ភាគរយ។ លទ្ធផលទទួលបានមានភាពស្រដៀងគ្នាជាមួយក្រុមហ៊ុនឱសថ Pfizer ដែលបន្ថែមទំនុកចិត្តកាន់តែខ្លាំងឡើង ថាវ៉ាក់សាំងអាចជួយបញ្ចប់ការរាតត្បាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនទាំងពីរបានប្រើវិធីសាស្ត្រច្នៃប្រឌិតខ្ពស់ និងពិសោធន៍ដើម្បីរចនាវ៉ាក់សាំងរបស់ពួកគេ។ ក្រុមហ៊ុន Moderna បាននិយាយថា វាជាថ្ងៃដ៏អស្ចារ្យ ហើយពួកគេគ្រោងនឹងស្នើសុំការយល់ព្រម ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ នៅក្នុងសប្ដាហ៍ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាទិន្នន័យដំបូង ហើយសំណួរសំខាន់ៗនៅតែមិនទាន់មានចម្លើយ។
ការសាកល្បងនេះត្រូវបានចូលរួមដោយមនុស្សចំនួន ៣០,០០០នាក់ ក្នុងសហរដ្ឋអាមេរិក ដោយពាក់កណ្ដាលត្រូវបានចាក់វ៉ាក់សាំងចំនួនពីរដូស នៅក្នុងរយៈពេលបួនសប្ដាហ៍ដាច់ពីរគ្នា។ អ្នកនៅសល់ប៉ុន្មានត្រូវបានគេផ្ដល់ឲ្យវ៉ាក់សាំងមិនពិត។
លោក Tal Zaks ប្រធានផ្នែកវេជ្ជសាស្ត្រនៅក្រុមហ៊ុន Moderna បាននិយាយថា គួរឲ្យកត់សម្គាល់ចំពោះប្រសិទ្ធភាពទាំងមូល ហើយវាជាថ្ងៃដ៏អស្ចារ្យ។ រូបលោកបានបន្ថែមទៀតថា គាត់គិតថា គ្មាននរណាម្នាក់សង្ឃឹមថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩៤ភាគរយ ក្នុងការការពារជំងឺកូវីដ-១៩នោះទេ វាពិតជាការសម្រេចបានដ៏អស្ចារ្យមួយ៕