បរទេស៖ ក្នុងពេលបច្ចុប្បន្ន មនុស្សគ្រប់គ្នាប្រើប្រាស់អ៊ីនធឺណេត ដើម្បីស្វែងរកព័ត៌មានផ្សេងៗ ដោយសារវាមានភាពងាយស្រួល និងល្បឿនរហ័សទាន់ចិត្ត។ Google គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការស្វែងរកអ្វីៗបានលឿន និងមានភាពល្បីល្បាញពេញពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានវិធីសាស្ត្រជាច្រើនក្នុងការប្រើប្រាស់ Google ឲ្យមានប្រសិទ្ធភាព ដោយជួយយើងកាត់បន្ថយលទ្ធផលដែលមិនសូវមានប្រយោជន៍ ឬមិនជាប់ពាក់ព័ន្ធគ្នា ដែលអ្នកប្រើប្រាស់អ៊ីនធឺណេតមួយចំនួនធ្លាប់បានដឹងរួចមកហើយ។ តែនៅពេលនេះ យើងចង់បង្ហាញអ្នកអំពីតិចនិចសប្បាយៗ ដែលបានលាក់ក្នុងការស្វែងរកព័ត៌មានជាមួយ Google។
តើអ្នកដឹងទេ? នៅពេលអ្នកស្វែងរកពាក្យ askew នៅលើ Google នោះលទ្ធផលចេញមក បែរជាមានរូបរាងខុសប្រក្រតី ដោយលទ្ធផលស្វែងរកទាំងអស់នៅលើ Google នឹងផ្អៀងទៅម្ខាងមិនត្រង់សោះ។ គួរបញ្ជាក់ផងដែរថា វាអាចដំណើរការទាំងនៅលើកុំព្យូទ័រនិងទូរសព្ទដៃ នៅពេលអ្នកចុចស្វែងរកពាក្យ askew នេះ។ អ្នកអាចសាកល្បងឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ប្លែកៗពី Google៕