អស្ចារ្យ! កុមារាខ្មែរអាយុ១០ឆ្នាំម្នាក់ បង្កើតបាន App មួយយ៉ាងភ្ញាក់ផ្អើល!

//s9.kh1.co/74/74d3ef488f1c1f1a81689cc7f7d35566b9ca725d.jpg
សង្គម

 ១៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អស្ចារ្យ! កុមារាខ្មែរអាយុ១០ឆ្នាំម្នាក់ បង្កើតបាន App មួយយ៉ាងភ្ញាក់ផ្អើល!

អាមេរិក៖  កូនខ្មែរម្នាក់ទៀតហើយដែលមានសមត្ថភាពមិនធម្មតា បានបង្កើតកម្មវិធីក្នុងទូរសព្ទដៃមួយឈ្មោះថា Safe Zone ដែលជាកម្មវិធីមួយអាចឲ្យយើងរាយការណ៍ ពីតំបន់គ្មានសុវត្ថិភាព និងគ្រប់គ្រងការធ្វើដំណើររបស់យើង ដែលមានជាការឲ្យជាសញ្ញាតាមរយៈទូរសព្ទដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុមារាខ្មែរសញ្ជាតិអាមេរិកាំងអាយុ១០ឆ្នាំម្នាក់ឈ្មោះ Thynavid David Chea ដែលថ្មីៗនេះ ត្រូវបានប្រកាសជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាព​ WhiteHat Jr នៅទីក្រុង Silicon Valley តាមបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុននេះ។

ដេវីដ
ដេវីដ
ដេវីដ
ដេវីដ

ដេវីដ គឺជាសិស្សរៀនថ្នាក់ទី ៥ នៅសាលាបឋមសិក្សាមួយ នៅទីក្រុង Tomball រដ្ឋ Texas ដែលត្រូវជ្រើសរើសឲ្យចូលរួម ប្រកួតសមត្ថភាព អនឡាញ របស់ Whitehat Junior ដែលមាន បេកភាពចូលរួមច្រើនជាង ៧០០០ អ្នក មកពីបណ្តាប្រទេសទូទាំងពិភពលោក។

ដេវីដ
ដេវីដ
ដេវីដ
ដេវីដ

ម្ចាស់ជ័យលាភីកម្មវិធី វ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងថា ការប្រកួតប្រជែងនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី Silicon Valley Challenge ដែលអ្នកប្រកួតត្រូវមានគំនិតថ្មីៗ ដែលជាដំណោះស្រាយបញ្ហាប្រចាំថ្ងៃ រួមជាមួយការសរសេរកូដកម្មវិធីដោយឯករាជ្យ។ ក្រោយពីឆ្លងកាត់វគ្គជម្រុះ អ្នកចូលរួមត្រូវបានបង្វឹកបន្ថែមរវាងគ្រូម្នាក់សិស្សម្នាក់មុននឹងឈានដល់ការប្រកួតយកជ័យលាភី។ 

ដេវីដ
ដេវីដ

គួរបញ្ជាក់ផងដែរថា តំបន់ Silicon Valley ស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ California គឺជាកន្លែងប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ មានដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុនFacebook និងក្រុមហ៊ុន Google ជាដើមសុទ្ធតែជាក្រុមហ៊ុនដែលលេចធ្លោជាងគេលើពិភពលោក។ វាក៏ជាតំបន់តែមួយជាមួយសាកលវិទ្យាល័យល្បីៗ សារមន្ទីរប្រវត្តិសាស្រ្តកុំព្យូទ័រ និងមជ្ឈមណ្ឌលស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យា ជាដើម៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T