ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញជាផ្លូវការ នូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាស្មាតហ្វូនដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា ក្នុងការធ្វើការ ការលេងហ្គេម និងការប្រើប្រាស់ការងារប្រចាំថ្ងៃ

//s9.kh1.co/de/de1e9c8c43f00f9cf1b41cb5952966b45ae81eef.jpg
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi បានប្រកាសបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុតរបស់អ្នក ដែលមិនធ្លាប់មានពីមុនមកនោះទេ នៅក្នុងប្រទេសកម្ពុជា។ ស្មាតហ្វូន flagship Mi 10T Pro នេះ គឺនាំមកនូវការបង្កើតថ្មី​ និងភាពអស្ចារ្យមួយកម្រិតថែមទៀត ដែលមិនធ្លាប់មានពីមុនមក។ ស្មាតហ្វូន Mi 10T នៅតែបន្តក្នុងការជម្រុញលើសពីព្រំដែនរបស់ខ្លួន ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ដ៏អស្ចារ្យបំផុត សម្រាប់អ្នកដែលធ្វើការជំនាញ អ្នកដែលចូលចិត្តលេងហ្គេម ឬអ្នកដែលចូលចិត្តស្ទ្រីមីងថែមទៀត។

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi បានប្រកាសបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុតរបស់អ្នក ដែលមិនធ្លាប់មានពីមុនមកនោះទេ នៅក្នុងប្រទេសកម្ពុជា។ ស្មាតហ្វូន flagship Mi 10T Pro នេះ គឺនាំមកនូវការបង្កើតថ្មី​ និងភាពអស្ចារ្យមួយកម្រិតថែមទៀត ដែលមិនធ្លាប់មានពីមុនមក។ ស្មាតហ្វូន Mi 10T នៅតែបន្តក្នុងការជម្រុញលើសពីព្រំដែនរបស់ខ្លួន ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ដ៏អស្ចារ្យបំផុត សម្រាប់អ្នកដែលធ្វើការជំនាញ អ្នកដែលចូលចិត្តលេងហ្គេម ឬអ្នកដែលចូលចិត្តស្ទ្រីមីងថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការប្រកាសបង្ហាញ នូវស្មាតហ្វូនទាំងពីរជាផ្លូវការនេះ ទូរទស្សន៍ Mi TV 4S (42”, 55” និង 65”), Mi TV Stick, Mi Electric Scooter Pro 2 និង Mi True Wireless Earphones 2 Basic ក៏បានប្រកាសបង្ហាញវត្តមានជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយវារឹតតែធ្វើការបង្កើន នូវផលិតផលកាន់តែសម្បូរបែបបន្ថែមទៀតទៅលើឧបករណ៍ IoT នេះ។

- ស្មាតហ្វូន​ Mi 10T Pro និង Mi 10T: ការនាំមកនូវភាពច្នៃប្រឌិត និងភាពអស្ចារ្យទៅកាន់កម្រិតថ្មីបន្ទាប់

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលមានកាមេរ៉ា 108MP ​ដំបូងបំផុតរបស់ពិភពលោក ដែលមានការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើភាពច្នៃប្រឌិតកាន់តែសម្បូរបែប សម្រាប់អ្នកប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi 10T Pro នៅតែបន្តក្នុងការពង្រឹងទៅលើកម្រិតភាពច្បាស់កាន់តែខ្ពស់ ជាមួយនឹងការទ្រទ្រង់ទៅលើមុខងារ OIS និងការទ្រទ្រង់ទៅលើវីដេអូកម្រិត 8K ផងដែរ។ ស្មាតហ្វូន Mi 10T​ នេះ មានកាមេរ៉ាគោលទំហំ 64MP ។ ប៉ុន្តែវាមិនបញ្ឈប់នៅត្រឹមនេះទេ ស្មាតហ្វូន Mi 10T Pro និង Mi 10T មានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 13MP ultra wide-angle និង 5MP macro ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 20MP ផងដែរដែលពិតជាល្អបំផុតនៅក្នុងការវីដេអូថែមទៀត។

កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 

ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា Xiaomi​ នេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T មានការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើកម្មវិធី Software របស់វាថែមទៀត។ វាមានការប្រើប្រាស់នូវ Effects ជាច្រើន កាន់តែសម្បូរបែបថែមទៀតផង។ វាក៏មានការប្រើប្រាស់នូវមុខងារដូចជា Star trails, Photo Clones, Photo Clones និង Filters ជាច្រើនទៀតសម្រាប់រូបភាពផងដែរ។

ជាមួយនឹងការជម្រុញកាន់តែឆ្ងាយនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T ក៏មានការផ្តល់នូវមុខងារវីដេអូជាច្រើនផងដែរ។ នៅក្នុង Video Clones អាចធ្វើការថតជាពីរផ្នែកនៅក្នុងវីដេអូតែមួយ និង Dual Video អាចធ្វើការប្រើប្រាស់នូវកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយបានថែមទៀត។ សម្រាប់ការថតវីដេអូ Time-lapse selfie  ក៏អនុញ្ញាតឲ្យអ្នកអាចបង្កើតនូវ Effect កាន់តែអស្ចារ្យផងដែរ ក្នុងពេលថតវីដេអូ vlogs ថែមទៀត។

- ការប្រើប្រាស់កាន់តែរលូនជាមួយនឹងអេក្រង់ 144Hz AdaptiveSync TrueColor

ស្មាតហ្វូន Mi 10T Pro និង​ Mi 10T  នេះ គឺជាអេក្រង់ដែលល្អបំផុត ក្នុងការប្រើប្រាស់ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 144Hz refresh rate ថែមទៀត។ អេក្រង់នេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា AdaptiveSync របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក្នុងការចាប់យកនូវកម្រិត Frame Rate ដោយស្វ័យប្រវត្តិ ទៅលើមាតិកាណាមួយបានថែមទៀតផងដែរ។ វាអាចធ្វើការទស្សនានូវកម្មវិធីទូរទស្សន៍នៅក្នុងកម្រិតដល់ទៅ 50Hz ការស្រ្ទីមវីដេអូនៅក្នុងកម្រិត 30Hz ឬ 60Hz​ ឬការលេងហ្គេមនៅក្នុងកម្រិតដល់ទៅ 144Hz​ថែមទៀត។ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Motion Estimation, Motion Compensation (MEMC) technology ផងដែរ។

ស្មាតហ្វូន Mi 10T Pro និង Mi 10T
ស្មាតហ្វូន Mi 10T Pro និង Mi 10T
ស្មាតហ្វូន Mi 10T Pro និង Mi 10T
ស្មាតហ្វូន Mi 10T Pro និង Mi 10T

- ការលេងហ្គេមកាន់តែខ្លាំងក្លាជាមួយនឹងបន្ទះឈីប Qualcomm® Snapdragon 865™

ជាមួយនឹងការបំពាក់នូវបន្ទះឈីប flagship Qualcomm® Snapdragon™ 865 នេះ ស្មាតហ្វូ​ន Mi 10T Pro និង Mi 10T នេះ គឺផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការតភ្ជាប់នូវ 5G connectivity កាន់តែល្អជាងមុនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បង្កើនសមត្ថភាពនៃការប្រើប្រាស់ នៅក្នុងការលេងហ្គេមជាមួយនឹងក្រាហ្វិកកាតប្រភេទ Qualcomm® Adreno™ 650 GPU ផងដែរ។ ជាមួយនឹង UFS3.1 និង LPDDR5 ស្មាតហ្វូននេះ ក៏ក្លាយជាម៉ូឌែលដែលឈានមុខគេនៅក្នុងពេលបច្ចុប្បន្ននេះ ថែមទៀត។

- ថាមពលថ្មខ្លាំង 5,000mAh (typ) ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ

Mi 10T Pro និង Mi 10T គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រើប្រាស់នូវថាមពលថ្មធំបំផុតទំហំដល់ទៅ 5,000mAh (typ) ។ ស្មាតហ្វូននេះ អាចប្រើប្រាស់បានយូរ និងល្អបំផុតថែមទៀត។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្ម 33W wired charging ជាមួយនឹង 33W charger ផងដែរ។

កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 

- តម្លៃនៃការលក់ទៅលើស្មាតហ្វូន Mi 10T Pro, Mi 10T និងផលិតផលជាច្រើនទៀត

ស្មាតហ្វូន Mi 10T​ នេះមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើស នោះគឺ ពណ៌ Lunar Silver និង Cosmic Black ខណៈពេលដែលស្មាតហ្វូន Mi 10T Pro នឹងមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺពណ៌ Aurora Blue, Lunar Silver និង Cosmic Black ។ ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកានេះ ស្មាតហ្វូន Mi 10T នេះនឹងមានតម្លៃ USD459 សម្រាប់ទំហំ 8GB + 128GB ខណៈពេលដែលស្មាតហ្វូន Mi 10T Pro គឺមានតម្លៃ USD499 សម្រាប់ទំហំ 8GB + 128GB និងតម្លៃ USD559 សម្រាប់ទំហំ 8GB +256GB ។

សម្រាប់អតិថិជនដែលកម្មង់ទិញនូវស្មាតហ្វូន Mi 10T Pro Mi 10T នឹងទទួលបាននូវច្រាស់ដុសធ្មេញអេឡិចត្រូនិច Mi Smart Electric Toothbrush T300 ដែលមានតម្លៃ ២៩ ដុល្លារ និងការបង់រំលោះឥតគិតថ្លៃជាមួយនឹង Aeon រយៈពេល ៦ ខែបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=461,q=100/14/14f0e72d21fb16c113cbad58366680587163c84c.jpg

សម្រាប់អតិថិជនដែលធ្វើការទិញស្មាតហ្វូន Mi 10T Pro និង Mi 10T ទទួលបាននូវសេវាកម្ម​ Premium Services ដែលមានការធានាជូនដល់ទៅ ២៤ ខែ និងការផ្លាស់ប្តូរអេក្រង់ម្តងឥតគិតថ្លៃថែមទៀតក្នុងរយៈពេល ៦ ខែចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ២០២០ នេះ ដល់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ។ លក្ខខណ្ឌត្រូវបានអនុវត្តន៍។

https://s9.kh1.co/__image/w=509,h=341,q=100/29/29ac81c3eac0c57de87f7c47b497cd54f6826c26.png

សម្រាប់ផលិតផល IoT ឆ្លាតវៃនេះ នឹងមានដាក់លក់នៅហាងចែកចាយ និងតាមហាងអនឡាញជាច្រើនទៀត។

ហាងចែកចាយផ្លូវការមាន ៦ គឺ Mi Stores, 2 Mi Zones,  Smart Shop, Tech Zone, Speedwind, Siv Eng 1 & 2 និងហាងលក់ទូរស័ព្ទដៃជាច្រើនទៀត។

ដៃគូរសហការអនឡាញដូចជា​ Grab​Tinh Now, Nham24,

Smile Shop : ttps://bit.ly/2B0FpaZ

La Rue : https://larue.com.kh/xiaomi-store

Egets :  http://bit.ly/2RiJCey

L192 : https://www.l192.com/brand/19

សម្រាប់លោកលោកស្រី ដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង៖ 

- លោក សុផល សុភាព 098 788 835 (ប្រធានផ្នែកលក់នៅភ្នំពេញ)

- លោក Touch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង )

- លោក សេង មនី 077373753 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង  ឧត្តរមានជ័យ ព្រះវិហារ។

កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 
កម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T 

អំពីក្រុមហ៊ុន Xiaomi

ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ ២០១០ ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែង ក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុត ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុន តាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

Xiaomi បច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី​ ៣ នៅលេីពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង ២៧១ លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង ៩០​ និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

នៅខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានធ្វើពួកយេីងបានឈរជេីងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី ២ ដែលជាប់ចំណាត់ថ្នាក់ទី ៤២២ ដែលកើនឡើង ៤៦ កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយេីងក៏ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។ នៅខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន Xiaomi បានចូលក្នុងបញ្ជីឈ្មោះ Forbes Global 2000 ជាថ្មីម្តងទៀត ហើយចំណាត់ថ្នាក់បានលោតដល់លំដាប់ទី ៣៨៤។

ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index៕​

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T