ចប់ហើយ! ទើសភ្នែកពេក បរទេសមួយក្រុមជួយគ្នា សម្អាតសម្រាមនៅតាមឆ្នេរសមុទ្រ ខេត្តកំពត (មានវីដេអូ)

//s9.kh1.co/f6/f61de5a7d554ad111d7261ebb2bbabf927596c2d.jpg
សង្គម

 ១០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

រឿងសម្រាមទៀតហើយ ខ្មាសគេណាស់! ភ្ញៀវទេសចរណ៍បរទេសមួយក្រុមបានមក ជួយគ្នាសម្អាតឆ្នេរសមុទ្រមួយនៅខេត្តកំពតរហូតដល់អស់សម្រាមរលីង។

កំពត៖ ថ្មីនេះមានបរទេសមួយក្រុមដែលជាជនជាតិអាល្លឺម៉ង់ បានបង្ហោះរូប និងសារមួយដែលបង្ហាញពីសកម្មភាពសម្អាតសម្រាមដែលនៅលើឆ្នេរសមុទ្រមួយ នៅខេត្តកំពត រួមទាំងសហការហ៍ជាមួយនឹង ជនជាតិខ្មែរយើងប៉ុន្មាននាក់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលមិញនេះ គណនីហ្វេសប៊ុកមួយឈ្មោះថា Kenny Kennedy បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសម្រាមជាច្រើនបានបោះចោលទៅលើឆ្នេរ ធ្វើឲ្យខូចសោភ័ណភាពនិង ប៉ះពាល់ទាំងបរិស្ថានយ៉ាងខ្លាំង ដោយភាពឈឺឆ្អាលនិង គិតពីបរិស្ថាន លោកនិង ក្រុមរបស់លោក ដែលជាភ្ញៀវទេសចរណ៍ដូចគ្នារួមទាំង ប្រជាជនខ្មែរដែលរស់នៅទីនោះមកចូលរួមសម្អាតទីធ្លានោះឲ្យ ស្អាតដូចដើមវិញ ដោយខ្លឹមសារដែលលោកបានបង្ហោះមានអត្ថន័យដូចខាងក្រោម៖

បេសកម្មសម្អាតសម្រាមនៅកំពត
មួយអាទិត្យមុន ពួកយើងបានធ្វើដំណើរកម្សាន្ត នៅទន្លេមួយហើយក៏មកដល់ ឆ្នេរមួយដែលមានសភាពគគ្រិចមួមួយនេះ ដោយមិនដឹងថាសម្រាមទាំងនេះមកតាមកន្លែងណាទេ ប៉ុន្តែវាពិតជាស្មោកគ្រោកណាស់។ មួយអាទិត្យក្រោយមក ពួកយើងក៏ត្រលប់មកវិញដើម្បីសម្អាតសម្រាមនៅទីនេះចេញ ខ្ញុំពិតជាមានក្តីសោមនសរីករាយក្រៃលែងនៅពេល ដែលប្រជាជនខ្មែរនៅទីនេះចូលរួមជាមួយពួកយើងសម្អាតឆ្នេរនេះនិង សង្ឃឹមថាពួកគេនឹងបន្តថែរក្សាទីកន្លែងនេះឲ្យបានស្អាតរហូតទៅ
នៅពេលនេះយើងគឺជាចោរសមុទ្រប្លន់សម្រាមនៅកំពត
នៅឆ្នេរសមុទ្រណាដែលមានសម្រាម ពួកយើងនឹងចេញទៅរកទីនោះ។

 Kenny Kennedy

ប្រជាជនខ្មែរជាច្រើននាក់ក៏បានសម្តែងសេចក្តីរំភើប ត្រេកអរនិង ថ្លែងអំណរគុណ នូវសកម្មភាពសម្អាតសម្រាមទីនេះ របស់លោក Kenny Kennedyនិង ក្រុមរបស់លោក សម្រាប់ការចំណាយពេលវេលាមកសម្អាតសម្រាមដែលនៅពេញឆ្នេរសមុទ្រ ដែលលោកមិនមែនជាជនជាតិខ្មែរផងនោះ ប៉ុន្តែបែរជាមានចិត្ត ទើសទាល់ ឈឺឆ្អាលនូវបញ្ហាសម្រាមនៅទីនេះទៅវិញ៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម​៖

មុនពេលសម្អាតសម្រាម
មុនពេលសម្អាតសម្រាម
ក្រុមលោកKenny Kennedy កំពុងសម្អាត
ក្រុមលោកKenny Kennedy កំពុងសម្អាត
ក្រោយពេលការសម្អាតរួចរាល់
ក្រោយពេលការសម្អាតរួចរាល់
ក្រោយពេលការសម្អាតរួចរាល់
ក្រោយពេលការសម្អាតរួចរាល់
ក្រោយពេលការសម្អាតរួចរាល់
ក្រោយពេលការសម្អាតរួចរាល់
ឆ្នេរដែលធ្លាប់តែមានសម្រាម នៅពេលនេះអាចគេងសម្រាកកាយវិញបាន
ឆ្នេរដែលធ្លាប់តែមានសម្រាម នៅពេលនេះអាចគេងសម្រាកកាយវិញបាន
ការប្រមូលសម្រាមក្រោយពេលការសម្អាតរួចរាល់
ការប្រមូលសម្រាមក្រោយពេលការសម្អាតរួចរាល់
ការប្រមូលសម្រាមក្រោយពេលការសម្អាតរួចរាល់
ការប្រមូលសម្រាមក្រោយពេលការសម្អាតរួចរាល់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T