ថៃ​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន​​៣នាក់

//s11.kh1.co/1c/1c95ca3272a088950f9d9ad0004f259244fa34cf.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប្រទេសថៃ​បានប្រកាសរកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មីចំនួន​ ​៣នាក់​បន្ថែមទៀតនៅថ្ងៃច័ន្ទនេះ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ​៣,៨៤០នាក់

បាងកក៖ ប្រទេសថៃ​បានប្រកាសរកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មីចំនួន​ ​៣នាក់ ​បន្ថែមទៀតនៅថ្ងៃច័ន្ទនេះ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ​៣,៨៤០នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃ​ទី​៩ ខែវិច្ជិកា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលរដ្ឋបាលស្តីពីស្ថានភាពជំងឺកូវីដ១៩​ក្នុងប្រទេសថៃបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ថ្មីនេះគឺជាអ្នកដំណើរមកពីក្រៅប្រទេស ដោយក្នុងនោះរួមមាន ​​អ្នកដំណើរជនជាតិអេត្យូពីចំនួន ២នាក់ និងអ្នកដំណើរជនជាតិអូម៉ង់ម្នាក់។

​គួរ​​​ជម្រាប​ថា ​​បច្ចុប្បន្ន​ប្រទេសថៃមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ចំនួន ៦០នាក់ អ្នកជាសះស្បើយ​ ៣,៦៦១នាក់ ខណៈអ្នកជំងឺចំនួន ១​១៩នាក់ទៀត គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មន្ត្រីត្រួតពិនិត្យ វាស់កម្តៅអ្នកដំណើរម្នាក់ នៅឯស្ថានីយរថភ្លើង Hua Lamphong ក្នុងទីក្រុងបាងកក
មន្ត្រីត្រួតពិនិត្យ វាស់កម្តៅអ្នកដំណើរម្នាក់ នៅឯស្ថានីយរថភ្លើង Hua Lamphong ក្នុងទីក្រុងបាងកក
ពលរដ្ឋថៃ គោរពតាមវិធានការការពារជំងឺកូវីដ១៨
ពលរដ្ឋថៃ គោរពតាមវិធានការការពារជំងឺកូវីដ១៨
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T