វាមិនទាន់ទៅណាឆ្ងាយពីយើងទេ! ករណីឆ្លងកូវីដ-១៩លើពិភពលោក កើនដល់ចំនួន៥០លាននាក់

//s11.kh1.co/73/734cf3893d0d5eca0323bea81b07bd95f008db9b.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

រលកទីពីរនៃវីរុសនេះមានចំនួន១ភាគ៤ នៃករណីឆ្លងទាំងអស់។

បរទេស៖ ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាដែលបានបញ្ជាក់ មានចំនួនជាង៥០លាននាក់នៅលើពិភពលោក បន្ទាប់ពីមានចំនួនករណីឆ្លងថ្មីក្នុងប្រទេសជាច្រើន។ យោងតាមសាកលវិទ្យាល័យ Johns Hopkins university បានឲ្យដឹងថា មនុស្សជាង១.២៥លាននាក់ឥឡូវនេះបានស្លាប់ បន្ទាប់ពីបានឆ្លងវីរុសនេះ។ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេគិតថា មានអត្រាខ្ពស់ជាងនេះ ដោយសារតែការធ្វើតេស្ដមិនគ្រប់គ្រាន់ នៅក្នុងប្រទេសជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា រលកទីពីរនៃវីរុសនេះមានចំនួន១ភាគ៤ នៃករណីឆ្លងទាំងអស់។ ទ្វីបអឺរ៉ុបដែលមានករណីឆ្លងជាង១២.៥លាននាក់ និងអ្នកស្លាប់៣០៥,៧០០នាក់ បានក្លាយជាចំណុចក្ដៅសាជាថ្មី បន្ទាប់ពីធ្លាប់ជាចំណុចស្នូលនៃការឆ្លងរាលដាលកាលពីដើមឆ្នាំនេះ។

ពិភពលោកមានករណីឆ្លងវីរុសកូរ៉ូណា រហូតដល់ជាង៥០លាននាក់
ពិភពលោកមានករណីឆ្លងវីរុសកូរ៉ូណា រហូតដល់ជាង៥០លាននាក់

នៅសហរដ្ឋអាមេរិក គ្រាន់តែចំនួនជាង១០លាននាក់បន្តិច ត្រូវបានធ្វើតេស្ដវិជ្ជមាននៃវីរុសកូរ៉ូណា។ គេបានឃើញថា ប្រទេសនេះមានករណីឆ្លងរហូតដល់ ១២៥,០០០នាក់ ក្នុងមួយថ្ងៃ រយៈពេលបីថ្ងៃជាប់ៗគ្នា។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានប្ដេជ្ញាចាត់វិធីសាស្ត្រខ្លាំងក្លាជាងមុន ចំពោះជំងឺរាតត្បាតនេះ បន្ទាប់ពីលោក ត្រាំ មិនបានរឹតបន្តឹង ហើយថែមទាំងប្រឆាំងនឹងវិធានការសុខភាពសាធារណៈ រួមមានការពាក់ម៉ាស់និងគម្លាតសុវត្ថិភាពសង្គម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T