អាល្លឺម៉ង់ប្រកាសដាក់ប្រទេសចំនួន៥ ជាតំបន់មានហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺកូវីដ១៩

//s11.kh1.co/6b/6b25df95bc9cd3c09acac2e5f5d649d42629c17e.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វិទ្យាស្ថាន Robert Koch (RKI) បាន​ឱ្យដឹងកាលពីថ្ងៃសុក្រថា អាល្លឺម៉ង់ប្រកាសដាក់ប្រទេសអ៊ីតាលី ដាណឺម៉ាក លីទុយអានី ព័រទុយកាល់ និងស៊ុយអែត ថាជាតំបន់មានហានិភ័យក្នុងចម្លងជំងឺកូវីដ១៩

ប៊ែរឡាំង៖ វិទ្យាស្ថាន Robert Koch (RKI) បាន​ឱ្យដឹងកាលពីថ្ងៃសុក្រថា អាល្លឺម៉ង់បានប្រកាសដាក់ប្រទេសអ៊ីតាលី ដាណឺម៉ាក លីទុយអានី ព័រទុយកាល់ និងស៊ុយអែត ជាតំបន់មានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ព្រមទាំងបានហាមប្រាមពលរដ្ឋខ្លួន មិនឱ្យធ្វើដំណើរទៅប្រទេសទាំងនេះ ប្រសិនបើគ្មានការងារចាំបាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិទ្យាស្ថានខាងលើបានបញ្ជាក់ថា​ ការហាមប្រាមសម្រាប់ប្រទេសដាណឺម៉ាក គឺមិនរាប់ចូលតំបន់ Faroe Islands និង Greenland នោះទេ។ ចំណែកបម្រាមសំរាប់ប្រទេសលីទុយអានី ​ក៏មិនរាប់ចូលទីក្រុង Utena ដែរ។ បន្ថែមពីនេះ ចំពោះបម្រាមសម្រាប់ព័រទុយកាល់​ មិនរាប់បញ្ចូលតំបន់ Madeira និង Azores ទេ។ ហើយសម្រាប់ប្រទេសស៊ុយអែត ក៏មិនរាប់បញ្ចូលតំបន់ Vaesternorrland ភាគខាងជើង​ប្រទេសដែរ។

គួរជម្រាបថា បច្ចុប្បន្ន ជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានឆក់យកជីវិតមនុស្ស ១១,៣៦៤នាក់ ក្នុងចំណោមអ្នកឆ្លង ៦៤១,៣៦២នាក់។​ ​ចំណែកមនុស្សប្រមាណ ៤០២,៥០០នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ៕

អាល្លឺម៉ង់មានអ្នកស្លាប់ ១១,៣៦៤នាក់ ដោយសារជំងឺកូវីដ១៩
អាល្លឺម៉ង់មានអ្នកស្លាប់ ១១,៣៦៤នាក់ ដោយសារជំងឺកូវីដ១៩
បុគ្គលិកសុខាភិបាល កំពុងធ្វើតេស្តកូវីដ១៩ លើអ្នកដំណើរ
បុគ្គលិកសុខាភិបាល កំពុងធ្វើតេស្តកូវីដ១៩ លើអ្នកដំណើរ
មនុស្សជាច្រើន កំពុងតម្រង់ជួរ​រង់ចាំធ្វើតេស្តកូវីដ១៩ នៅឯមជ្ឈមណ្ឌល​មួយក្នុងទីក្រុង​ Munich
មនុស្សជាច្រើន កំពុងតម្រង់ជួរ​រង់ចាំធ្វើតេស្តកូវីដ១៩ នៅឯមជ្ឈមណ្ឌល​មួយក្នុងទីក្រុង​ Munich
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T