វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើសំណើជួយអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំងប្រភេទ F-16 ឱ្យកងទ័ពអាកាសរបស់ប្រទេសរ៉ូម៉ានី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកិច្ចព្រមព្រៀង ក្នុងទំហំទឹកប្រាក់ ១៧៥.៥លានដុល្លារនេះ ក្រុមផលិតសព្វាវុធអាមេរិក Lockheed Martin ដែលជាអ្នកម៉ៅការសំខាន់ នឹងត្រូវធ្វើឱ្យប្រសើរឡើងវិញ នូវកម្មវិធីរួមទាំងឧបករណ៍ទាក់ទង ឧបករណ៍ជំនួយដល់ការកំណត់គោលដៅ និងកន្លែងអង្គុយរបស់ពីឡុត ក៏ដូចជាឧបករណ៍សំខាន់ៗមួយចំនួនទៀត។
គួរជម្រាបថា ប្រទេសរ៉ូម៉ានី គឺជាសមាជិកអង្គការណាតូតាំងពីឆ្នាំ២០០៤ ដែលមានយន្តហោះចម្បាំងប្រភេទ F-16 ចំនួន ១៦ នៅក្នុងកងនាវារបស់ខ្លួន។ ហើយក្នុងនោះមានយន្តហោះ ៤គ្រឿង ទិញពីកងទ័ពអាកាសព័រទុយហ្កាល់៕