អាមេរិកនឹងដាក់ពង្រាយនាវាល្បាត ដើម្បី​ប្រឆាំងនឹងការនេសាទចិនខុសច្បាប់ នៅសមុទ្រចិនខាងត្បូង

//s9.kh1.co/92/925a9ccb4d2fc4363e5d4c52e2610c34ec3d277e.jpg
សង្គម

 ២៦-តុលា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ខណៈពេលដែលស្ថានភាពតានតឹង រវាងអាមេរិកនិងចិនចេះតែបន្តឡើងកម្តៅ កាលពីថ្ងៃ​សុក្រសប្តាហ៍មុននេះ អាមេរិកបាននិយាយថា ខ្លួននឹងដាក់ពង្រាយនាវាល្បាតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ចិននៅក្នុងដែននេសាទ ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង

បរទេស៖ ខណៈពេលដែលស្ថានភាពតានតឹង រវាងអាមេរិកនិងចិនចេះតែបន្តឡើងកម្តៅ កាលពីថ្ងៃ​សុក្រសប្តាហ៍មុននេះ អាមេរិកបាននិយាយថា ខ្លួននឹងដាក់ពង្រាយនាវាល្បាតនៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ចិនក្នុងដែននេសាទ ដែលមានជម្លោះ​នៅសមុទ្រចិនខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូបឺត អូប្រាយអិន ​បានចោទប្រកាន់ប្រទេសចិនពីបទ “ធ្វើការនេសាទខុសច្បាប់” ​ហើយថែមទាំងគំរាមកំហែង ដល់ទូកនេសាទ​របស់បណ្តាប្រទេសដ៏ទៃទៀតនៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក រ៉ូបឺត អូប្រាយអិន បានលើកឡើងថា ឆ្មាំ​សមុទ្រសហរដ្ឋអាមេរិក គឺកំពុងរៀបចំបញ្ជូននាវាល្បាតទៅដាក់តាម​ភូមិសាស្ត្រដែលបានកំណត់​ ដើម្បីជាការឆ្លើយតបឱ្យបានឆាប់រហ័យទៅសកម្មភាព​នានា នៅតំបន់​​ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកតែងតែចោទប្រកាន់ចិនពីបទរំលោភច្បាប់អន្តរជាតិ ​តាមរយៈការបញ្ជូននាវាចម្បាំង​ទៅអមនាវានេសាទ​របស់ខ្លួន ហើយចូលក្នុងដែននេសាទរបស់ប្រទេសដទៃទៀត។

គួររម្លឹកដែរថា កាលពីខែកក្កដា រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ក៏បានរិះគន់​ ចំពោះអាកប្បកិរិយាមិនល្អរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកាលប៉ុន្មានខែមុន ​​ព្រមទាំង​ចោទប្រកាន់យោធាចិន ថាបានបាញ់ពន្លិចទូកនេសាទវៀតណាម ​និងរំខានដល់ការអភិវឌ្ឍប្រេងនិងឧស្ម័នរបស់ម៉ាឡេស៊ី ក៏ដូចជា​សកម្មភាពអមនាវានេសាទ​របស់ខ្លួន ចូលទៅក្នុងតំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី៕

នាវាល្បាតដែនសមុទ្ររបស់អាមេរិក
នាវាល្បាតដែនសមុទ្ររបស់អាមេរិក
បុគ្គលិក​លើនាវាល្បាតសហរដ្ឋអាមេរិក
បុគ្គលិក​លើនាវាល្បាតសហរដ្ឋអាមេរិក
បុគ្គលិក​លើនាវាល្បាតសហរដ្ឋអាមេរិក
បុគ្គលិក​លើនាវាល្បាតសហរដ្ឋអាមេរិក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/a5/a5048965579e6e07291f715fe6a78ecf6484eba6.jpg

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

 ៣០-ឧសភា-២០២៥ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T