អ្នកអត់ពាក់ម៉ាសនៅប្រទេសអេត្យូពី នឹងត្រូវពិន័យជាប្រាក់ឬអាចជាប់គុកដល់ពីរឆ្នាំ

//s9.kh1.co/d3/d301114969f2a41423b5455c250eccea6988eff7.jpg
សង្គម

 ២៣-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការិយាល័យមេធាវីទូទៅបាននិយាយថា ប្រទេសអេត្យូពីអាចនឹងកាត់ទោសជនល្មើសឱ្យជាប់ពន្ធនាគារ​រហូតដល់ ២ឆ្នាំ ប្រសិនបើពួកគេ​មិនគោរពតាមវិធានការ ទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ដែលរៀបចំឡើងដោយរដ្ឋាភិបាល

អាឌីសអាបាបា៖ ការិយាល័យមេធាវីទូទៅអេត្យូពីបាន​ឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអេត្យូពីអាចនឹងកាត់ទោសជនល្មើសឱ្យជាប់ពន្ធនាគារ​រហូតដល់ ២ឆ្នាំ ប្រសិនបើពួកគេ​មិនគោរពតាមវិធានការ ទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ដែលរៀបចំឡើងដោយរដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធានការរិតបន្តឹងថ្មីនេះរួមមាន ការហាមឃាត់មិនឱ្យមានការចាប់ដៃគ្នា ការមិនពាក់ម៉ាសនៅកន្លែងសាធារណៈ ការអង្គុយ​លើតុមួយដែលមានគ្នាលើសពីបីនាក់ ក៏ដូចជាការដែលមិនបានរក្សាគម្លាតឆ្ងាយពីគ្នាជាដើម។

អេត្យូពីដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅទ្វីបអាហ្វ្រិក និងជាប្រទេសមហាអំណាចក្នុងតំបន់ បានប្រកាសដាក់វិធានការគ្រាអាសន្ន​កាលខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩នេះ។

គួរឱ្យដឹងដែរថា ​​បច្ចុប្បន្ន ជំងឺកូវីដ១៩នៅប្រទេស​នេះបានសម្លាប់មនុស្សអស់ ១,៣៩៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៩១,៦៩៣នាក់។ ទន្ទឹមនឹងនេះ អាជ្ញាធរអេត្យូពីកំពុងបង្ហាញការព្រួយបារម្ភថា ករណីឆ្លងថ្មីអាចនឹងកើនច្រើនបន្ថែមទៀត ខណៈពលរដ្ឋហាក់មិនសូវគោរពតាមវិធានការបង្ការជំងឺ៕

 អាជ្ញាធរអេត្យូពីកំពុងបង្ហាញការព្រួយបារម្ភពីកំណើនឡើងនៃករណីឆ្លងកូវីដ១៩
 អាជ្ញាធរអេត្យូពីកំពុងបង្ហាញការព្រួយបារម្ភពីកំណើនឡើងនៃករណីឆ្លងកូវីដ១៩
បុគ្គលិកសុខាភិបាលអេត្យូពីម្នាក់ ឈរនៅឯ​កន្លែងធ្វើតេស្ត ក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពី
បុគ្គលិកសុខាភិបាលអេត្យូពីម្នាក់ ឈរនៅឯ​កន្លែងធ្វើតេស្ត ក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T