ញូដេលី៖ ខណៈពេលប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងប្រកួតប្រជែងគ្នាលើដំណើរការផលិតវ៉ាក់សាំង ឥណ្ឌាដែលជាប្រទេសមួយក្នុងចំណោមនោះ ក៏បាននឹងកំពុងខិតខំសម្រិតសម្រាំងផលិតនិងធ្វើតេស្តវ៉ាក់សាំងកូវីដ១៩របស់ខ្លួន ក្នុងគោលបំណងចែកជូនដល់បុគ្គលិកសុខាភិបាលឥណ្ឌាជួរមុខចំនួន ៣០លាននាក់ ដោយបានគ្រោងទុកនៅចន្លោះ ខែមករា និងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី Narendra Modi បានក៏បានលើកឡើងដែរថា នៅពេលណាដែលវ៉ាក់សាំងកូវីដ១៩ ត្រូវបានផលិតរួចរាល់ភ្លាម រដ្ឋាភិបាលរបស់លោកនឹងធានាផ្តល់ជូនដល់ប្រជាជនឥណ្ឌាគ្រប់រូបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរឱ្យដឹងដែរថា បច្ចុប្បន្នជំងឺកូវីដ១៩ បានសម្លាប់ពលរដ្ឋឥណ្ឌាជាង ១១ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង ៧លាននាក់។ ហើយទន្ទឹមនឹងនេះ អាជ្ញាធរឥណ្ឌាកំពុងបង្ហាញការព្រួយបារម្ភថាករណីឆ្លងថ្មី អាចនឹងកើនឡើងថែមទៀត ខណៈរដូវបុណ្យទានក្នុងប្រទេសឥណ្ឌា នឹងមកដល់នាពេលខាងមុខ៕