គួរឲ្យសោកស្តាយ! ភូមិវប្បធម៌ ខេត្តសៀមរាប នឹងបិទទ្វារ នៅខែ វិច្ឆិកា ព្រោះមូលហេតុនេះ

//s9.kh1.co/79/79db50fa845d5402259b2992689b815d7c7b1f80.jpg
សង្គម

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រជាជនខ្មែរជាច្រើន បានបង្ហាញភាពសោកស្តាយ ដែល ភូមិវប្បធម៌ ខេត្តសៀមរាប បានបិទទ្វារ នៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២០ តទៅ។

សៀមរាប៖ ជារឿងគួរឲ្យសោកស្តាយមួយ ដែលក្រុមហ៊ុនភូមិ វប្បធម៌កម្ពុជា បានប្រកាសនឹងបិទទ្វារ នៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ក្រោយបានបើក អស់រយៈពេលជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរ មូលហេតុដែលធ្វើឲ្យសម្រេចចិត្តបិទ ក៏ព្រោះតែ ការរីករាលដាល នៃជំងឺកូវីដ១៩ បានធ្វើឲ្យចំនួនភ្ញៀវចូលមកទស្សនា មានការថយចុះជាគំហុក ជាច្រើនខែកន្លងមក បណ្តាលឲ្យក្រុមហ៊ុន ជួបលំបាកសេដ្ឋកិច្ច និងហរិញ្ញវត្ថុយ៉ាងខ្លាំង ពោលក្រុមហ៊ុន មិនអាចផ្គត់ផ្គង់ លើការចំណាយនានាជុំវិញ លើការបើកអាជីវកម្មបន្តទៀតបានទេ។ 

គួរបញ្ជាក់ផងដែរថា ភូមិវប្បធម៌ ដែលមានទីតាំងស្ថិតនៅ ទីតាំងនៅ ភូមិ គ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ដែលនៅខាងក្នុង មានកន្លែងថតរូបជាច្រើន ទាំងបុរាណ ទាំងបែបធម្មជាតិ ដែលធ្វើឲ្យអ្នកចូលទៅទស្សនា មិនជិនណាយនោះទេ៕

ភូមិវប្បធម៌
ភូមិវប្បធម៌
ភូមិវប្បធម៌
ភូមិវប្បធម៌
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T