​ទីបំផុត! អាមេនីនិងអាស៊ែបៃសង់ ឯកភាពគ្នាលើបទឈប់បាញ់ នៅតំបន់មានជម្លោះការ៉ាបាក់

//s9.kh1.co/7f/7f3b93203ba95beabde6e72538261d1c6ba72061.jpg
សង្គម

 ១០-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន​ឱ្យដឹងថា ប្រទេសអាមេនីនិងអាស៊ែបៃ​សង់ បានយល់ព្រមលើបទឈប់បាញ់​គ្នានៅតំបន់ជម្លោះ ណាហ្គ័រណូការ៉ាបាក់ ​ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះ ​ដែលក្នុងនោះមានទាំងការដោះដូរអ្នកទោស ​ក៏ដូចជាសាកសព​ខ្មោចទាហានទៅវិញទៅមក

​ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន​ឱ្យដឹងថា ប្រទេសអាមេនីនិងអាស៊ែបៃ​សង់ បានយល់ព្រមលើបទឈប់បាញ់​គ្នានៅតំបន់ជម្លោះ ណាហ្គ័រណូការ៉ាបាក់ ​ដោយមានទាំងការដោះដូរអ្នកទោស និង​សាកសព​ខ្មោចទាហានទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ការព្រមព្រៀង​លើបទឈប់បាញ់គ្នា រវាងអាមេនីនិងអាស៊ែបៃ​សង់ ​បានចាប់ផ្តើមឡើង​នៅថ្ងៃសៅរ៍នេះ ហើយវាក៏ជាកិច្ចចរចា​ទំនាក់ទំនងការទូតលើកដំបូងរវាងគូសត្រូវទាំងពីរ ក្រោយពីមានការប្រយុទ្ធគ្នានៅតំបន់ផ្តាច់ខ្លួនការ៉ាបាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់និងរបួស។

លោករដ្ឋមន្ត្រី Lavrov ដែលជាអ្នកសម្របសម្រួល​កិច្ចចរចារនៅទីក្រុងមូស្គូ បានប្រកាសបទឈប់បាញ់គ្នានៅម៉ោង ៣រំលងអាធ្រាត្រ បន្ទាប់ពីមានកិច្ចពិភាក្សាអស់រយៈពេល ១០ម៉ោង ជាមួយសមភាគីអាមេនីនិង​អាស៊ែបៃសង់។ លោកក៏បាន​លើកឡើងដែរថា អាមេនីនិង​អាស៊ែបៃសង់ បានយល់ព្រមចាប់ផ្តើម​កិច្ចពិភាក្សា ស្តីពីការដោះស្រាយបញ្ហាជម្លោះទឹកដីនេះ។

ណាហ្គ័រណូ ការ៉ាបាក់ គឺជាតំបន់​ដែលត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ​ ថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃសង់។ ប៉ុន្តែ​​នៅកំឡុង​សម័យសង្គ្រាម​​ពេលដែលសហភាពសូវៀតបានដួលរលំនៅឆ្នាំ ១៩៩១ តំបន់នេះបានប្រកាសផ្តាច់ខ្លួនចេញអាស៊ែបៃសង់ ហើយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ពលរដ្ឋអាមេនី។

គួររម្លឹកដែរថា ការប្រយុទ្ធគ្នា​ដ៏ខ្លាំងក្លាបំផុត រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ គឺអាស៊ែបៃសង់និងអាមេនី កាលពីសម័យសង្គ្រាមឆ្នាំ ១៩៩១ ដល់ ១៩៩៤ ​បានសម្លាប់មនុស្សអស់ប្រហែល ៣០,០០០នាក់ ​ហើយត្រូវបានបញ្ចប់ទៅវិញដោយបទឈប់បាញ់គ្នា។ ​ប៉ុន្តែ​ទោះបីជាយ៉ាងក្តី ការប៉ះទង្គិចគ្នាតិចតួច​ក៏នៅតែបន្តកើតមានម្តងម្កាល រហូតមកដល់បច្ចុប្បន្ន៕

ផ្ទះសម្បែងត្រូវរងការបំផ្លាញ
ផ្ទះសម្បែងត្រូវរងការបំផ្លាញ
អ្នកប្រជាជនឈរក្បែរឡាន ដែលខូចនៅក្រុង Barda ប្រទេសអាស៊ែបៃសង់ ជិតតំបន់ ជម្លោះការ៉ាបាក់
អ្នកប្រជាជនឈរក្បែរឡាន ដែលខូចនៅក្រុង Barda ប្រទេសអាស៊ែបៃសង់ ជិតតំបន់ ជម្លោះការ៉ាបាក់
បុរសម្នាក់ដើរកាត់ផ្សារដែលរងការវាយប្រហារ ដោយ​គ្រាប់បាញ់ផ្លោង នៅតំបន់ការ៉ាបាក់
បុរសម្នាក់ដើរកាត់ផ្សារដែលរងការវាយប្រហារ ដោយ​គ្រាប់បាញ់ផ្លោង នៅតំបន់ការ៉ាបាក់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T