បាត់ដំបង៖ មកទល់នឹងពេលនេះប្រជាពលរដ្ឋ តាមតំបន់នានា កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលខេត្តមួយចំនួនត្រូវបានលិចដោយសារតែទឹកជំនន់ ភ្លៀងជន់លិចជាខ្លាំង ដោយធ្វើឲ្យមានការខូចខាតដំនាំផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញបើងាកទៅមើល ស្ទឹងសង្កែ នៅខេត្តខេត្តបាត់ដំបងវិញ កម្ពស់ទឹកនៅព្រឹកម៉ោង១១:៣០នាទីនេះ ក៏បានជិតចូលកម្រិតនៃការប្រកាសអាសន្នហើយ ខណៈពេលដែលកម្ពស់ទឹកហក់ដល់១៣.៧៥ម៉ែត្រហើយ ជាកម្រិតត្រូវប្រុងប្រយ័ត្ន សល់តែ ០.២៥ម៉ែត្រប៉ុណ្ណោះ ដែលមហាជនជាច្រើនពិតជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ទាំងនេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការខេត្ត បាត់ដំបង - Battambang ផងដែរ។
ទន្ទឹមនឹងនេះដែរ អ្នកជំនាញក៏កំពុងតែឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈពេលដែលទឹកកាន់តែកើនឡើងជាលំដាប់បែបនេះ៕