ឆេះអគារខ្ពស់មួយនៅកូរ៉េខាងត្បូង ​បណ្តាលឱ្យមនុស្ស៨៨នាក់រងរបួស (មានវីដេអូ)

//s9.kh1.co/7c/7c9269d0d858de6b93cc3ad8ab4a45ea2a4a4701.jpg
សង្គម

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨៨នាក់ បានរងរបួសស្រាល បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារផ្ទះល្វែង​​លំដាប់ខ្ពស់មួយ នៅក្នុងទីក្រុងកំពង់ផែរបស់ប្រទេសកូរ៉េខាងត្បូង​ ​កាលពីវេលាម៉ោងប្រហែល ១១:០០នាទីយប់

សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨៨នាក់ បានរងរបួសស្រាល បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារផ្ទះល្វែង​​លំដាប់ខ្ពស់មួយ នៅក្នុងទីក្រុងកំពង់ផែរបស់ប្រទេសកូរ៉េខាងត្បូង​ កាលពីវេលាម៉ោងប្រហែល ១១:០០នាទីយប់ (ម៉ោងនៅកូរ៉េខាងត្បូង)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ខ្សែវីដេអូចេញពីកន្លែងកើតហេតុស្ថិតនៅក្នុងទីក្រុង Ulsan បានបង្ហាញឱ្យឃើញអណ្ដាតភ្លើងដ៏​សម្បើម​ ដែល​កំពុងឆេះខ្មួលលើអគារកម្ពស់ ៣៣ជាន់ ​ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងពីខាងក្រោម។

គួរជម្រាបដែរថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍​ស្តីពីចំនួនស្លាប់ឬរបួសធ្ងន់ធ្ងរនៅឡើយទេ។ ចំណែកមូលហេតុ ដែលបង្កជាអគ្គិភ័យឆាបឆេះឡើង គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមមន្ត្រីជំនាញ៕

មនុស្សយ៉ាងតិច ៨៨នាក់បានរងរបួសស្រាល
មនុស្សយ៉ាងតិច ៨៨នាក់បានរងរបួសស្រាល
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល ១១:០០នាទីយប់
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល ១១:០០នាទីយប់
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T