បរទេស៖ កំពូលអ្នកប្រដាល់វ័យ៤៣ឆ្នាំ Floyd Mayweather បានចេញមកបញ្ជាក់ថារូបគេនឹងមិនឡើងវ៉ៃវិញនោះទេ ប្រសិនបើឲ្យតម្លៃខ្លួនរូបគេក្រោម១៥០លានដុល្លារ។ ហើយខណៈពេលនេះកំពុងតែមានដំណឹងលេចឮថារូបគេអាចនឹងឡើងវ៉ៃជាមួយតារាយូធូប Logan Paul ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែកសម្រាប់ការផ្គូផ្គងរូបគេជាមួយកំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor និងKhabib Nurmagomedov កីឡាកររូបនេះទាមទារដល់ទៅ៦០០លានដុល្លារឯណោះ។

ប្រសិនបើចង់ឲ្យខ្ញុំឡើងវ៉ៃជាមួយ Conor McGregor និង Khabib Nurmagomedov ទាល់តែហ៊ានឲ្យតម្លៃខ្លួនខ្ញុំ ក្នុងមួយប្រកួត៣០០លានដុល្លារ ព្រោះខ្ញុំមិនយកសុខភាព ក៏ដូចជារាយកាយទៅប្តូរជាមួយចំនួនទឹកប្រាក់តិចជាងនេះនោះទេ។

គួររម្លឹកដែរថា Floyd ធ្លាប់ជួបជាមួយ Coner ម្តងរួមមកហើយនៅក្នុងសង្វៀនប្រដាល់សេរីកាលពីឆ្នាំ២០១៧ ពោលពេលនោះរូបគេបានផ្តួលឲ្យ Coner បោះបង់ការប្រកួតត្រឹមទឹកទី១០ ប៉ុន្តែមិនដែលធ្លាប់ប៉ះជាមួយ Khabib ម្តងនៅឡើយទេ៕

ប្រភព៖ thesun