ឥទ្ធិពលរដូវកាលកូវីដ សួនកម្សាន្ត Disney កាត់បន្ថយបុគ្គលិករហូតដល់ ២៨,០០០នាក់

//s9.kh1.co/37/37a3cb054637fe541ac47763c64b794d2639110e.jpg
សង្គម

 ០១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅចំពោះមុខការរីករាលដាលនៃកូវីដ១៩ ដែលអូសបន្លាយពេលជាយូរ បានធ្វើឲ្យ ក្រុមហ៊ុន Disney បានសម្រេចចិត្តកាត់បន្ថយបុគ្គលិកដែលភាគច្រើនជាផ្នែកនៃផ្នែកឧទ្យាន។

បរទេស៖ យោងតាមប្រភពព័ត៌មាន Variety បានរាយការណ៍មកថា ក្រុមហ៊ុន Disney បានសម្រេចចិត្តបញ្ឈប់បុគ្គលិកចំនួន ២៨,០០០ នាក់។ ពួកគេភាគច្រើនជាមនុស្សដែលធ្វើការនៅសួនកម្សាន្តDisney ក្នុងរដ្ឋ Florida និង រដ្ឋ Californiaសហរដ្ឋអាមេរិក ដោយក្នុងនោះប្រមាណ ៦៧% នៃចំនួនបុគ្គលិកដែលត្រូវបានកាត់បន្ថយគឺជាបុគ្គលិកក្រៅម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកប្រធានឧទ្យាន Disney Park លោក Josh D'Amaro បានបញ្ជាក់ថា វាជារឿងគួរឱ្យសោកស្តាយដែលត្រូវធ្វើការសម្រេចចិត្តបែបនេះ។ នេះគឺជារឿងតែមួយគត់ដែលក្រុមហ៊ុនអាចធ្វើបាន នៅពេលដែលការរីករាលដាល កូវីដ១៩ នៅតែបន្តកើតមាន និងជះឥទ្ធិពលអាក្រក់ដល់អាជីវកម្មរបស់ពួកគេ ដោយសង្ឃឹមថា Disney អាចនឹងល្អប្រសើរ នៅពេលដែលអ្វីៗត្រលប់មកសភាពដើមវិញ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះក្រុមហ៊ុន Disney បានរក្សាទុកបុគ្គលិករាប់ម៉ឺននាក់សម្រាប់ផ្នែកឧទ្យានដោយធានានូវអត្ថប្រយោជន៍សុខភាពពេញលេញសម្រាប់ពួកគេ ខណៈពេលដែល មុនពេលការរីករាលដាលនៃ កូវីដ១៩ បានផ្ទុះឡើងមនុស្សជាង ១១ ម៉ឺននាក់បានធ្វើការនៅសួន Disney នៅរដ្ឋ California និង Florida

យ៉ាងណាមិញ ការកាត់បន្ថយនេះនឹងធ្វើឱ្យចំនួននេះធ្លាក់ចុះដល់ប្រហែល ៨២.០០០ នាក់។ ប្រធានក្រុមហ៊ុន Disney Park ជឿជាក់ថានិយោជិក គឺជាកូនសោរសម្រាប់អាជីវកម្មរបស់ពួកគេ ដែលទទួលបានជោគជ័យ ហេតុដូច្នេះក្រុមហ៊ុនបានសន្យាថា នឹងព្យាយាមធ្វើឱ្យវាត្រលប់មកសភាពដើម ដើម្បីឲ្យបុគ្គលិករបស់ពួកគេចូលធ្វើការវិញ៕

សូមទស្សនារូបខាងក្រោម៖

  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
  សួនកម្សាន្តDisney
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T