មកដឹងពីរបបអាហាររបស់ Conor ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមប៉ះជាមួយ Pacquiao នាពេលខាងមុខនេះ

//s9.kh1.co/9f/9fb7e4cc3d52ad937d01387103978a0c6c8de53d.jpg
កីទ្បា

 ២៩-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Conor McGregor កំពុងតែព្យាយាមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនឡើងវ៉ៃជាមួយ Pacquiao នាពេលខាងមុខនេះ

បរទេស៖ កីឡាករ Conor McGregor អាចនឹងឡើងសង្វៀនប្រដាល់សេរីជាលើកទី២របស់ខ្លួននៅចុងឆ្នាំនេះ ដោយត្រៀមប៉ះជាមួយកំពូលអ្នកប្រដាល់អាសុី Manny Pacquiao ។ គួរឲ្យដឹងដែរថាសម្រាប់ការប្រកួតទី១លើសង្វៀនប្រដាល់សកល Conor ចាញ់ក្រោមថ្វីដៃស្តេចប្រដាល់ Floyd Mayweather កាលពី៣ឆ្នាំមុន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Conor McGregor និង Manny Pacquiao
កីឡាករ Conor McGregor និង Manny Pacquiao

បច្ចុប្បន្ននេះ Conor McGregor កំពុងព្យាយាមហ្វឹកហាត់យ៉ាងម៉ត់ចត់ត្រៀមប៉ះសិស្សច្បង Pacquiao នៅមជ្ឈឹមបូព៌ា ក្រោយប្រកាសចូលនិវត្តន៍ពីស្ថាប័ន UFC ប៉ុន្មានខែមុននេះ។ នៅក្នុងកំឡុងពេលហ្វឹកហាត់នេះ អាហារក៏ជាកត្តាមួយដ៏សំខាន់សម្រាប់ថាមពល ហើយខាងក្រោមនេះជារបបអាហារប្រចាំថ្ងៃរបស់ Conor

កីឡាករ Conor McGregor 
កីឡាករ Conor McGregor 

អាហារពេលព្រឹក៖

សម្រាប់អាហារពេលព្រឹកខ្ញុំតែងតែបរិភោគអាហារដែលមានប្រូតេអុីនខ្ពស់ដូចជាស៊ុត ផ្លែប័រ និងដំឡូង រួមជាមួយទឹកធម្មតាឬក៏ទឹកដូង។​

  កីឡាករ Conor McGregor
អាហារពេលព្រឹក
អាហារពេលព្រឹក

អាហារថ្ងៃត្រង់៖ 

ថ្ងៃត្រង់ខ្ញុំបរិភោគសាច់ដែលមានគុណភាពខ្ពស់ ដូចជាសាច់គោ ទ្រូងមាន់ ឬក៏សាច់ត្រីធូណា ជាមួយនឹងដំឡូងឬល្ពៅ។ ពេលខ្លះក៏ថែមសាឡាដមួយចានផងដែរ។​

  កីឡាករ Conor McGregor
អាហារថ្ងៃត្រង់
អាហារថ្ងៃត្រង់

អាហារពេលល្ងាច៖ 

សាច់មាន់គឺជាជម្រើសទីមួយដែល Coner ចូលចិត្ត ក្រៅពីនេះរូបគេក៏ចូលចិត្ត Sushi ឬក៏ Steak ជាមួយសណ្តែកខៀវ និងបាយ។ ហើយពេលខ្លះកីឡាករវ័យ៣២ឆ្នាំរូបនេះក៏បន្ថែមស្រាបៀរ, Taquila ឬក៏ Whisky បន្តិចបន្តួចផងដែរ។ 

អាហារពេលល្ងាច
អាហារពេលល្ងាច

អាហារសម្រន់៖ 

កីឡាកររូបនេះបរិភោគអាហារសម្រន់របស់ខ្លួន៣ដងក្នុងមួយថ្ងៃ​ ពោលគឺក្រោយពេលអាហារពេលព្រឹក ពេលថ្ងៃត្រង់និងពេលល្ងាច។ ហើយអាហារសម្រន់ទាំងនោះមានដូចជាយ៉ាអួរ (Yogurt) គ្រាប់ធុញ្ញជាតិ ផ្លែឈើ និងទឹកដោះគោជាដើម៕

កីឡាករ Conor McGregor 
កីឡាករ Conor McGregor 

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T