ប្រាក៖ ក្រសួងការពារជាតិសាធារណរដ្ឋឆេក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្នុងគោលបំណងទិញប្រព័ន្ធការពារដែនអាកាសថ្មីឈ្មោះថា SPYDER តម្លៃប្រមាណ ៤៣០លានដុល្លារ ពីក្រុមហ៊ុនផលិតសព្វាវុធអ៊ីស្រាអែល RAFAEL ដែលរចនាឡើងដើម្បីទប់ទល់នឹងការវាយប្រហារពីលើអាកាសផ្សេងៗរួមមាន យន្ដហោះ ឧទ្ធម្ភាគចក្រ ដ្រូន (យន្តហោះគ្មានមនុស្សបើក) ក៏ដូចជាមីស៊ីលជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្រ្តីក្រសួងការពារជាតិឆេកលោក Lubomir Metnar បានលើកឡើងដូច្នេះថា៖
ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល នឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធឆេក។ មិនតែប៉ុណ្ណោះ វាក៏នឹងទៅជំនួសវត្តមានប្រព័ន្ធខែលការពារ 2K12 KUB របស់សូវៀត ដើម្បីការពារមូលដ្ឋានយោធា មជ្ឈមមណ្ឌលឧស្សាហកម្ម រោងចក្រថាមពលនុយក្លេអ៊ែរ ព្រលានយន្តហោះ រួមទាំងកន្លែងសំខាន់ផ្សេងទៀត។
គួរជម្រាបដែរថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ នឹងត្រូវចុះហត្ថលេខាបញ្ចប់នៅដើមឆ្នាំ២០២១ ហើយអ៊ីស្រាអែលនឹងដឹកជញ្ជូនប្រព័ន្ធខែលការពារឱ្យទៅសាធារណរដ្ឋឆេក នៅក្នុងរយៈពេល២ឆ្នាំបន្ទាប់ ក្រោយផលិតរួចរាល់៕


