ព្រះសីហនុ៖ ប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមមួយចំនួន ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយ ក្រោយមានការបាញ់ប្រហារគ្នាយ៉ាងសាហាវនៅលើទឹកដីព្រះសីហនុ បង្ករឲ្យមានមនុស្សស្លាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរជាខ្លាំង ក្រោយនៅក្នុងនោះអ្នករត់PassApp មួយរូបលោក ហែន រិទ្ឋ អាយុ៤៩ឆ្នាំកំណើត នៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស កំពត ដែលមិនដឹងអ្វីសោះ ត្រូវគេបាញ់ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែង ពិតជាក្តុកក្តួលយ៉ាងខ្លាំងតែម្តង។ ព្រោះថាលោកគ្រាន់តែរត់PassApp ដើម្បីចិញ្ចឹមជីវិត តែបែរជារងគ្រោះស្លាប់ចោលគ្រួសារទាំងមិនដឹងអ្វីបែបនេះសោះ។
មកទល់នឹងពេលនេះដែរ ក្រុមគ្រួសារលោកកំពុងតែរៀបចំពិធីបុណ្យទៅតាមប្រពៃណីនៅវត្តសំរោង យ៉ាងពោរពេញដោយក្តីក្រៀមក្រំបំផុត ស្របពេលដែល មហាជនជាច្រើនបានចូលរួមសោកស្តាយយ៉ាងខ្លាំងផងដែរ ចំពោះគ្រួសារសព៕