ផ្អើលទៀតហើយ! Conor ចេញមកប្រកាសថាខ្លួននឹងឡើងវ៉ៃជាមួយស្តេចប្រដាល់អាសុីរូបនេះនៅមជ្ឈឹមបូព៌ា

//s9.kh1.co/92/921cd4e74dc41a8946fe888349cf2683dc6e4772.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Coner McGregor ចេញមកប្រកាសថាខ្លួននឹងឡើងវ៉ៃជាមួយ Manny Pacquiao នៅមជ្ឈឹមបូព៌ា

បរទេស៖ កីឡាករ Conor McGregor បានប្រកាសចូលនិវត្តន៍ពីស្ថាប័ន UFC ក្រោយផ្តួលកីឡាករ Donald Cerrone ត្រឹមវិនាទីទី៤០ កាលពីដើមឆ្នាំ២០២០នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងកីឡាករ Coner McGregor និង Donald Cerrone
ការប្រកួតរវាងកីឡាករ Coner McGregor និង Donald Cerrone

ប៉ុន្តែកីឡាករវ័យ៣២ឆ្នាំរូបនេះអាចនឹងឡើងសង្វៀនវិញនៅពេលខាងមុខនេះ បន្ទាប់ពីធ្វើការប្រកាសនៅក្នុងគណនី Twitter ផ្ទាល់ខ្លួនរបស់គេ នៅប៉ុន្មានម៉ោងមុននេះថា រូបគេនឹងធ្វើការប្រកួតជាមួយស្តេចប្រដាល់អាសុី Manny Pacquiao នៅមជ្ឈឹមបូព៌ា។

សាររបស់កីឡាករ Coner McGregor

នៅក្នុងគណនី Twitter ផ្ទាល់ខ្លួនរបស់គេ
សាររបស់កីឡាករ Coner McGregor នៅក្នុងគណនី Twitter ផ្ទាល់ខ្លួនរបស់គេ

ខ្ញុំមិនខ្វល់ពីរឿងអតីតកាលនោះទេ ការប្រកួតបន្ទាប់របស់ខ្ញុំគឺនឹងឡើងវ៉ៃជាមួយ Pacquiao នៅមជ្ឈឹមបូព៌ា។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលអាចឱកាសឡើងវ៉ៃជាមួយស្តេចប្រដាល់ទាំងពីរ (Floyd Mayweather និង Manny Pacquiao)

កីឡាករ Coner McGregor 
  កីឡាករ Coner McGregor 
  កីឡាករ Coner McGregor 

យ៉ាងណាមិញសម្រាប់ពេលវេលានិងទីកន្លែងនៃការប្រកួតនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ។ គួរឲ្យដឹងដែរថាកីឡាករវ័យ៤១ឆ្នាំ Manny Pacquiao ក៏ទើបតែធ្វើការប្រកួតការពារខ្សែក្រវាត់ WBA super world welterweight របស់ខ្លួនកាលពីខែកក្កដាឆ្នាំមុនផងដែរ ដោយបានយកកីឡាករ Keith Thurman ដោយពិន្ទុ៕

ការប្រកួតរវាងកីឡាករ Manny Pacquiao និង Keith Thurman
ការប្រកួតរវាងកីឡាករ Manny Pacquiao និង Keith Thurman

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T