ថ្ងៃនេះឥណ្ឌាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ជាង១ពាន់នាក់

//s9.kh1.co/0d/0dffc5a44dc43129d6224e7031198a3ddb27904c.png
សង្គម

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​ប្រទេសឥណ្ឌាបានរកឃើញអ្នក​ស្លាប់ដោយជំងឺកូវីដ១៩ថ្មី ១,១៤១នាក់ និងអ្នកឆ្លងថ្មី ៨៦,០៥២នាក់

ញូដេលី៖ យោងតាមទិន្នន័យ​របស់ក្រសួងសុខាភិបាល​ឥណ្ឌាបានបង្ហាញ​ថា នៅថ្ងៃ​​សុក្រ ទី២៥ ខែកញ្ញា ​​ប្រទេសឥណ្ឌាបានរកឃើញអ្នក​ស្លាប់ដោយជំងឺកូវីដ១៩ថ្មីចំនួន ១,១៤១នាក់ និងអ្នកឆ្លងថ្មី ៨៦,០៥២នាក់ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ៩២,២៩០នាក់ ខណៈអ្នកឆ្លងសរុប​កើនដល់ ៥.៨២លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បច្ចុប្បន្នតំបន់ដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ខ្លាំងបំផុតក្នុងប្រទេសឥណ្ឌា​ គឺស្ថិតនៅក្នុងរដ្ឋ Maharashtra ជាមួយ​ចំនួនអ្នកឆ្លង​ ១,២៦៣,៧៩៩នាក់​ និងអ្នកស្លាប់ ៣៣,៨៨៦នាក់ ចំណែករដ្ឋ Andhra Pradesh មានអ្នកឆ្លង ៦៤៦,៥៣០នាក់ និងអ្នកស្លាប់ ៥,៥០៦នាក់។  

គួរជម្រាបដែរថា នៅទូទាំងពិភពលោក ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងកូវីដ១៩ខ្ពស់ជាងគេលំដាប់ទី២ តាមពីក្រោយសហរដ្ឋអាមេរិក ដែលមាន​អ្នកឆ្លងជំងឺ​ជាង ៧លាននាក់​ ​អមដោយចំនួនអ្នកស្លាប់ជាង ២០ម៉ឺននាក់៕

ពលរដ្ឋឥណ្ឌា​ពាក់ម៉ាសការពារនៅ​ស្ថានីយ៍រថភ្លើង Chhatrapati Shivaji Terminus ចំពេលមានការផ្ទុះឡើងជំងឺកូវីដ១៩
ពលរដ្ឋឥណ្ឌា​ពាក់ម៉ាសការពារនៅ​ស្ថានីយ៍រថភ្លើង Chhatrapati Shivaji Terminus ចំពេលមានការផ្ទុះឡើងជំងឺកូវីដ១៩
បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា
បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T