កម្ពុជា៖ សត្វកណ្ដុរយក្សអាហ្វ្រិកមួយក្បាលបានទទួលរង្វាន់មេដាយមាសដ៏មានកិត្យានុភាពមួយ សម្រាប់ការងាររបស់វា ដែលបានខិតខំស្វែងរកគ្រាប់មីន។ សត្វកណ្ដុរ Magawa បានជួយហិតរកគ្រាប់មីន៣៩គ្រាប់ និងមានគ្រាប់មិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅក្នុងអាជីពការងាររបស់វា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការសប្បុរសធម៌របស់ចក្រភពអង់គ្លេស PDSA បានប្រគល់ជូនសត្វកណ្ដុរមួយក្បាលនេះ នូវមេដាយមាស សម្រាប់ការលះបង់ជីវិត ដើម្បីបំពេញកាតព្វកិច្ចក្នុងទីតាំង និងការបោសសម្អាតគ្រាប់មីនដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសកម្ពុជា។ គេបានប៉ាន់ប្រមាណថា មានមីនដល់ទៅ៦លានគ្រាប់ ដែលកប់រាយប៉ាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។
មេដាយមាសរបស់ PDSA ត្រូវបានចារឹកដោយពាក្យថា «សម្រាប់សត្វមានសេចក្ដីអង់អាច ឬលះបង់ដើម្បីកាតព្វកិច្ច»។ ក្នុងចំណោមសត្វទាំង៣០ដែលត្រូវទទួលរង្វាន់ Magawa គឺជាសត្វកណ្ដុរដំបូងគេ។
ប្រភេទសត្វកកេរនេះដែលមានអាយុ៧ឆ្នាំត្រូវបានបណ្ដុះបណ្ដាលដោយអង្គការ Apopo។ សត្វនានាត្រូវបានបញ្ជាក់ទទួលស្គាល់ បន្ទាប់ពីការបណ្ដុះបណ្ដាលរយៈពេលមួយឆ្នាំ។ សត្វកណ្ដុរនានាត្រូវបានបណ្ដុះបណ្ដាលឲ្យស្វែងរកសមាសធាតុគីមីមួយ នៅក្នុងគ្រឿងផ្ទុះ មានន័យថាពួកវាមិនខ្វាយខ្វល់ពីកម្ទេចដែកធម្មតា ហើយអាចស្វែងរកគ្រាប់មីនបានរហ័ស។
បើយោងតាមអង្គការ Apopo បានឲ្យដឹងថា សត្វកណ្ដុរ Magawa កើតនិងធំធាត់នៅក្នុងប្រទេសតង់ហ្សានី ដែលមានទម្ងន់១.២គីឡូក្រាម និងមានប្រវែង៧០សង់ទីម៉ែត្រ។ ខណៈពេលដែលវាមានទំហំធំជាងប្រភេទកណ្ដុរឯទៀត Magawa គឺនៅតែតូចនិងស្រាលល្មម ដែលវាមិនអាចកៃគ្រាប់មីន ប្រសិនបើវាដើរពីលើគ្រាប់ទាំងនោះ៕