បែកធំណាស់! វ៉ាន់ថង ឈាមស្រោចពេញមុខ ក្រោយចូលផ្លែកែងរបស់ បូរ៉ា (មានវីដេអូ) - Khmerload

បែកធំណាស់! វ៉ាន់ថង ឈាមស្រោចពេញមុខ ក្រោយចូលផ្លែកែងរបស់ បូរ៉ា (មានវីដេអូ)

https://s9.kh1.co/f5/f58cb8e9f02053cb4d8a74ef05da14f44b4f6c53.jpg
កីទ្បា
 21-Sep-2020 4pm · a year ago

វ៉ាន់ថង ឈាមស្រោចពេញមុខ ក្រោយចូលផ្លែកែងរបស់ បូរ៉ា

បាត់ដំបង៖ អ្នកប្រដាល់មកពីខេត្តបាត់ដំបង កីឡាករ ឈុត សេរីវ៉ាន់ថង បានប៉ះគ្នាជាមួយនឹងកីឡាករ ឃីម បូរ៉ា ជាលើកទី៣នៅសង្វៀនឯកភ្នំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

https://s9.kh1.co/__image/w=650,h=481,q=100/29/296c714a01e76977f5cf6f3a64483af91fe03949.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករទាំងពីរប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ក្នុងនោះដែរសង្កេតឃើញថា ពួកគេទាំងពីរមានស្នៀតវាយ ប្រហាក់ប្រហែលគ្នា ខណៈដែលចាប់ផ្ដើមក្ដៅម៉ាស៊ីរៀងៗខ្លួន គឺពីទឹក៣ទៅ។

លុះឈានចូលដល់ទឹក៤ បូរ៉ា ហាក់សម្រុកចូលច្រើន ជាពិសេសក៏មានការវាយកែងចេញ យ៉ាងសន្ធឹកទៅកាន់ គូប្រកួត ខណៈ វ៉ាន់ថង ក៏ព្យាយាមសងមកវិញខ្លះៗដែរ។

យ៉ាងណាមិញ មុននឹងបញ្ចប់ការប្រកួត នៅទឹក៥ ផ្លែកែងដ៏មុតស្រួចរបស់ បូរ៉ា បានបំបែកផ្ទៃមុខរបស់ វ៉ាន់ថង បណ្ដាលឲ្យលោហិតស្រោចពេញខ្លួន ធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។ តែទោះជាយ៉ាងណា ជំនួបលើកទី៣នេះ គឺគ្មានអ្នកឈ្នះ និង អ្នកចាញ់ទេ ដោយអ្នកទាំងពីរបានត្រឹមស្មើគ្នា។ គួររម្លឹកដែរថា ជំនួប២លើកកន្លងទៅ កីឡាករទាំងពីរចែកគ្នាឈ្នះម្នាក់ម្ដង៕

https://s9.kh1.co/__image/w=650,h=330,q=100/ba/bac1ab61fecf65201e92ef58bda4023af1e144fb.jpg

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

(វីដេអូ៖ Fights Zone)
Thy Pagnarith
P.R

អត្ថបទទាក់ទង