ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមហ៊ុន JT International (JTI កម្ពុជា) បានរៀបចំកម្មវិធីប្រកួតប្រជែង «Make It Bright » វគ្គផ្ដាច់ព្រ័ត្រប្រចាំប្រទេសកម្ពុជា នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីស្វែងរកបេក្ខជនដែលមានគំនិតធ្វើអាជីវកម្មល្អបំផុត សម្រាប់តំណាងកម្ពុជា ទៅប្រកួតជាមួយបេក្ខជនដទៃទៀត មកពី៣៣ប្រទេសជុំវិញពិភពលោក ដែលJTI មានប្រតិបត្តិការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីទទួលបាននូវវគ្គបណ្ដុះបណ្ដាល២ខែ ពីសំណាកអ្នកជំនាញក្រុមហ៊ុន JTI សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះដែរ បេក្ខជនដែលត្រូវបានជ្រើសរើសដើម្បីយកមកធ្វើការប្រកួតជែង គឺសុទ្ធសឹងតែជាបេក្ខជន ដែលមានចក្ខុវិស័យ ភាពច្នៃប្រឌិត និងគំនិតអាជីវកម្មលេចធ្លោជាងគេ សម្រាប់បង្ហាញទៅកាន់គណៈកម្មការ។ ដោយក្នុងនោះ មានដូចជាក្រុម ALLIANCE , SPOTLIGHT,THE DYAD និង ក្រុម BOPHA។
ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុន JTI កម្ពុជា រ៉យ ម៉ាណាលីលី (Roy Manalil) បានពន្យល់ថា៖
ដោយឡែក កំឡុងពេលប្រកួតប្រជែងយ៉ាងស្វិតស្វាញ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនវ័យក្មេងទាំង៤ក្រុមខាងលើ បានបង្ហាញគំនិតអាជីវកម្មដ៏គួរចាប់អារម្មណ៍ផ្សេងៗគ្នា។
នៅទីបំផុត គណៈកម្មការ ក៏បានសម្រេចជ្រើសរើស ក្រុម THE DYAD ឲ្យក្លាយជាម្ចាស់ជ័យលាភី Make It Bright ប្រចាំប្រទេសកម្ពុជា។
ដោយក្នុងនោះដែរ ក្រុមជ័យលាភីនេះ នឹងបន្តហ្វឹកហាត់ និងត្រៀមខ្លួន ដើម្បីហោះទៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីប្រកួតជាមួយបណ្តាប្រទេសដទៃទៀត នៅពេលដ៏ខ្លីខាងមុខនេះ។
សម្រាប់ម្ចាស់ជ័យលាភីដែលប្រកួតឈ្នះ នៅក្នុងការប្រកួតប្រជែងបែបសកល ពួកគេនឹងទទួលបានឱកាសចុះកម្មសិក្សាឆ្លងប្រទេសកម្រិតអន្តរជាតិ ចំនួនប្រាំមួយខែ ដោយទទួលបានកម្រៃ ដោយក្នុងនោះ ពួកគេ នឹងត្រូវចំណាយពេលពីរខែ នៅទីស្នាក់ការកណ្តាលរបស់JTI នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ពីរខែទៀតនៅការិយាល័យណាមួយ ក្នុងចំណោមការិយាល័យJTI ចំនួន៤០០ជុំវិញពិភពលោក និងពីរខែចុងក្រោយនៅទីតាំងនៃប្រទេសសាម៉ីខ្លួន៕