តាមពិតបាច់ផ្កាដែលស្រីស្អាតបន្សល់ លេីស្ពាន មិនមែនរបស់ម្ចាស់ខួបទេ ដែលជាបងស្រី តែជារបស់....

//s9.kh1.co/ce/cee1079a208707ec95b8229d2ed467fa9b03ef89.jpg
សង្គម

 ១២-កញ្ញា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

នេះជាការពិតរឿងបាច់ផ្កា ដែលស្រីស្អាតបន្សល់ទុកលើស្ពាន ក្រោយបានលោតទឹកសម្លាប់ខ្លួន ខណៈបងស្រីបានធ្វើការបកស្រាយ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលខ្លាំងស្របពេលដែលនារីម្នាក់ បានសម្រេចលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា បន្សល់នូវស្បែកជើងមួយគូ និងបាច់ផ្កា ខណៈពេលដែលពេលនេះសាកសពនារីរូបនេះមិនទាន់បានរកឃើញនៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ នៅក្នុងនោះក៏ឃើញលេចឡើងនូវរូបភាពនារីរូបនេះបណ្តើរៗហើយ ស្របពេលដែលបងស្រីរបស់នាងក៏បានធ្វើការបង្ហោះជាសាធារណៈ ចំពោះរឿងហេតុទាំងនេះផងដែរ។ យ៉ាងណាមិញ រឿងបាច់ផ្កា និងស្បែកជើងដែលនារីរូបនោះបានបន្សល់ទុក កំពុងតែផ្ទុះការចាប់អារម្មណ៍ជាមួយនឹង ការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាបាច់ផ្កានៅនឹងនារីរូបនោះដែលស្លាប់វិញ? ខណៈក្នុងរូបថតឃើញបងស្រីនាងជាអ្នកកាន់ នៅក្នុងខួបកំណើត ដែលធ្វើឡើងមុនពេលកើតរឿង។

បន្ទាប់ពីមានមតិសួរបែបនេះ បងស្រីនារីរូបនោះ ក៏បានធ្វើការបកស្រាយបញ្ជាក់ថា៖ បាច់ផ្កានឹង គាត់ថាយកទៅវិញ ព្រោះសង្សារគាត់ទិញឲ្យទេ តែគាត់ថាយកមក Surprise ឲ្យឃើញច្រើន។

ជាមួយនឹងការបកស្រាយបែបនេះ បានធ្វើឲ្យមហាជនជាច្រើនកាន់តែចង់ដឹងថា ហេតុអ្វីបានជានាងសម្រេចចិត្តលោតទឹកបែបនេះ ខណៈពេលដែលសូម្បីតែគ្រួសារក៏មិនបានដឹងតម្រុយផងដែរ រីឯម្តាយយំឡើងសន្លប់ពេលដឹងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
បាច់ផ្កាដែលនាងបន្សល់ទុក
បាច់ផ្កាដែលនាងបន្សល់ទុក
បាច់ផ្កាដែលនាងបន្សល់ទុក
បាច់ផ្កាដែលនាងបន្សល់ទុក
រូបថតមុនពេលលោត
រូបថតមុនពេលលោត
សារបងស្រីនាង
សារបងស្រីនាង
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T