iPhone ជិតមានអេក្រង់បត់នឹងគេហើយ? ក្រោយពីល្បីថា Apple បញ្ជាទិញគំរូអេក្រង់ពី Samsung

//s9.kh1.co/7c/7cfb0424beadef244ea48473f59793a7468fe582.jpg
បច្ចេកវិទ្យា

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទះបង្ហាញដែលអាចបត់បានចំនួនយ៉ាងច្រើន សម្រាប់ប្រើជាគំរូ ត្រូវបានគេនិយាយថា មានការបញ្ជាទិញ។

បរទេស៖ ពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple កំពុងមានផែនការបង្កើតទូរសព្ទអេក្រង់បត់ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងរបាយការណ៍ដែលក្រុមហ៊ុន Apple បានបញ្ជាទិញគំរូអេក្រង់ដែលអាចបត់បានពី Samsung។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពពីគេហទំព័រ MacRumors បានរាយការណ៍ថា ក្រុមហ៊ុន Samsung បានផ្ដល់នូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន ហើយក្រុមហ៊ុននេះក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំមួយទៅដល់ Apple រួចស្រេចមកហើយ។ បន្ទះបង្ហាញដែលអាចបត់បានចំនួនយ៉ាងច្រើន សម្រាប់ប្រើជាគំរូ ត្រូវបានគេនិយាយថា មានការបញ្ជាទិញ។

គំរូ iPhone អេក្រង់បត់
គំរូ iPhone អេក្រង់បត់

គេហទំព័រ MacRumors បាននិយាយថា ជាក់ស្ដែងក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចដល់ Apple ក្នុងរយៈពេលមួយឆ្នាំ ដោយកត់សម្គាល់ថា ក្រុមហ៊ុន Samsung គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ ដល់ក្រុមហ៊ុន Apple ដែលផ្ដល់នូវអេក្រង់ OLED សម្រាប់ទូរសព្ទ iPhone។ ដំណឹងបែកធ្លាយនេះហាក់ដូចជាសង្កត់ធ្ងន់​ទៅលើ ភាពបន្ទាន់នៃការអភិវឌ្ឍនេះដែរ ហើយប្រហែលជាការបញ្ជាទិញនឹងចាប់ផ្ដើមហើយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T