ភ្នំពេញ៖ នៅក្នុងការឧបត្ថម្ភលើកទីបីដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១,០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១,០០០ ឈុត និងឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ ១,០០០ ឈុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបំពង់ផ្ទុកសំណាក គឺជាបំពង់សម្រាប់ប្រមូល និងរក្សាសំណាកដែលមានវីរុស ដូចជា វីរុសកូវីដ-១៩ ប៉ារ៉ាស៊ីតដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត និងមីកូប្លាស្មា។ បំពង់នេះ គឺជាបំពង់ប្លាស្ទិកដែលមានគម្របបិទជិត និងអាចរក្សាសំណាកបាន ៤៨ ម៉ោងនៅក្នុងសីតុណ្ហភាពត្រជាក់នៅក្នុងទូទឹកកក។ ឧបករណ៍ប្រមូលសំណាក មានរូបរាងស្រដៀងទៅនឹងសំឡីត្បារត្រចៀកដែលមានដងប្លាស្ទិក ទំហំ និងចុងរាងផ្សេងៗគ្នា។ បំពង់ផ្ទុក និងឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ អាចឲ្យក្រសួងសុខាភិបាលប្រមូល និងពិនិត្យរកសំណាកដែលសង្ស័យថាមានជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព។
ពិធីនេះ មានការចូលរួមពីនាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen និងប្រធានផ្នែកសុវត្ថិភាព និងសុខភាព លោក Emilio Thiel ព្រមទាំងរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ដែលបានទទួលបរិក្ខារទាំងនេះតំណាងឲ្យក្រសួង។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា៖
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយថា៖
ជាមួយនឹងការឧបត្ថម្ភដល់ក្រសួងសុខាភិបាល ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដែលរួមមាន កុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគទំនើប ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគ ៦,៤០០ ឈុត ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភនូវទឹកប្រាក់សរុបជាង ៥៣,០០០ ដុល្លារអាមេរិកដើម្បីប្រយុទ្ធនឹងមេរោគកូវីដ-១៩។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ៤០,០០០ បន្ទះ ជែលលាងដៃ ៤,០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដែលសរុបជាទឹកប្រាក់មានចំនួន ១៥,៤០០ ដុល្លារអាមេរិក ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ៕