ម៉ិកស៊ីកូ៖ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបាននិយាយថា ការធ្វើកំណាយរកឃើញគ្រោងឆ្អឹងសត្វដំរី Mammoth យ៉ាងតិច ២០០ក្បាល នៅជិតទីក្រុងម៉ិកស៊ិកូ អាចជួយពន្យល់ពីមូលហេតុ នៃការស្លាប់ផុតពូជសត្វប្រភេទនេះ។ ដំរី Mammoth ដែលជាប្រភេទសត្វមាឌនិងភ្លុកធំ ដោយខ្លះមានទាំងរោមវែងៗផងនោះ ធ្លាប់មានវត្តមានលើផែនដីយើងអស់រយៈប្រហែល ៥លានឆ្នាំ មុនពេលស្លាប់ផុតពូជក្នុងរយៈពេល ៤ពាន់ឆ្នាំចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកជំនាញនៅតែធ្វើកំណាយរកឃើញឆ្អឹងនិងភ្លុកដំរី Mammoth ជាបន្តបន្ទាប់ក្នុងទីតាំងមួយ ដែលជាការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីមួយកន្លែង ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងកើតនៃទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីក។ ហើយបើយោងតាមការអង្កេតនិងការពិសោធន៍រួចមក ក្រុមអ្នកជំនាញបានរកឃើញថា សត្វដំរីទាំងនេះ អាចនឹងត្រូវបានសម្លាប់ដោយមនុស្សសម័យបុរាណ ចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនឆ្នាំមុន។
លោក Rubén Manzanilla López ដែលជាអ្នកបុរាណវិទូមកពីវិទ្យាស្ថានជាតិនរវិទ្យានិងប្រវត្តិសាស្ត្របានលើកឡើងដូច្នេះថា៖
គួរជម្រាបដែរថា បច្ចុប្បន្ន ក្រុមអ្នកបុរាណវិទូនៅតែបន្តស្រាវជ្រាវ និងវិភាគទៅលើគ្រោងឆ្អឹងសត្វទាំងនេះ ដើម្បីរកឱ្យឃើញកាន់តែច្បាស់ ថាតើការផុតពូជពិតប្រាកដរបស់ពពួកសត្វដំរី Mammoth គឺបណ្តាលមកពីកត្តាមនុស្ស ឬ ក៏ដោយសារបុព្វហេតុនៃធម្មជាតិ៕