ចិន៖ Donnie Yen ឬហៅក្រៅថាឈ្មោះ កុំកុំ ជាតារាសម្តែងម្នាក់ដែលមានឈ្មោះបោះសម្លេងនៅក្នុងវិស័យភាពយន្តបែបវាយប្រហារ បាញ់បោះ ដោយកេរ្តិ៍ឈ្មោះលោកបានរីកត្រដែតពេញពិភពលោក តាមរយៈភាពយន្តជាច្រើនដែលលោកបានសម្តែងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រោយពីបានទទួលជោគជ័យតារាសម្តែងដ៏ល្បីឈ្មោះហើយ លោកបានបានរៀបការជាមួយនឹងអ្នកស្រី Cissy Wang ក្នុងឆ្នាំ២០០៣ ដោយទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតមួយដែលមានឈ្មោះ ថាJasmine Yen ដោយក្នុងសព្វថ្ងៃនេះនាងមានអាយុ១៦ឆ្នាំហើយ។
ដោយឡែក ទោះបីជា កូនស្រីតារាសម្តែងរូបនេះមានវ័យតិចក៏ពិតមែន ប៉ុន្តែបើយើងក្រឡេកមើលសម្រស់វិញ គឺពិតជាមិនចាញ់ក្រមុំក្មេងៗជំទង់ប៉ុន្មានទេ ដោយសាច់មុខរបស់គឺសរលោងម៉ត់ខៃ គួបផ្សំទាំងទម្រង់មុខពងក្រពើថែមទៀត ជាងនេះទៅរូបរាងរបស់នាង មិនស្គមក៏ធាត់ ចំណែកឯកម្ពស់វិញគឺត្រូវស្តង់ដារល្មមអាចធ្វើជាតារាម៉ូដែលបានហើយ ដោយគ្មានទាស់ត្រង់កន្លែងណាសោះឡើយ មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។
គ្រាន់តែបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបានលាន់មាត់សរសើរអំពីសម្រស់ កញ្ញា Jasmine Yen ថាពិតជាស្រស់ស្អាតខ្លាំងណាស់ គឺគ្មានខុសពីលោក Donnie Yenនិង អ្នកស្រី Cissy Wang កាលពីនៅក្មេងនោះទេ៕
សូមចូលមើលរូបភាពខាងក្រោម៖