ចំនួនអ្នកស្លាប់ដោយជំងឺ​កូវីដ១៩នៅទូទាំងពិភពលោក បានបន្តកើនឡើងលើស​៨សែននាក់ហើយ

//s4.kh1.co/61/61a24ad5a620f3d44aa3aa953da93d6c839b3c17.jpeg
សង្គម

 ២៣-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់​ដោយសារជំងឺកូវីដ១៩​នៅទូទាំងសកលលោក បានបន្តកើនឡើង​​ដល់ ៨០៨,៦៩៧នាក់ ដោយក្នុងនោះសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា គឺប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត

បរទេស៖ គិតត្រឹមថ្ងៃ​អាទិត្យនេះ ចំនួនអ្នកស្លាប់​ដោយសារជំងឺកូវីដ១៩​នៅទូទាំងសកលលោក បានបន្តកើនឡើង​​ដល់ ៨០៨,៦៩៧នាក់ ដោយក្នុងនោះសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា គឺប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។ យោងតាមការគណនារបស់រ៉យទ័រ ដោយផ្អែកលើទិន្នន័យ​កាលពីពីរសប្តាហ៍កន្លង​ទៅបានបង្ហាញឱ្យឃើញថា ជាមធ្យមមានមនុស្សជិត ៥,៩០០នាក់ បានស្លាប់រៀងរាល់ ២៤ម៉ោង ដែលស្មើនឹង​ ២៤៦នាក់ក្នុងរយៈពេលមួយម៉ោង ឬ​រៀងរាល់ ១៥វិនាទីម្តង មានមនុស្សម្នាក់បានស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងទីក្រុង សាន់សាល់វ៉ាឌ័រ ប្រទេស អែលសាល់វ៉ាឌ័រ
ទីកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងទីក្រុង សាន់សាល់វ៉ាឌ័រ ប្រទេស អែលសាល់វ៉ាឌ័រ

ចំនួនអ្នកស្លាប់​នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១៨០,១៧៤នាក់នៅថ្ងៃអាទិត្យនេះ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ ចំណែក អ្នកស្លាប់​នៅប្រទេសប្រេស៊ីលបានកើនឡើងដល់ ១១៤,២៧៧នាក់ ​ខណៈដែលទីក្រុងភាគច្រើន​របស់ប្រទេសនេះ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ​ហាង និងភោជនីយដ្ឋានឡើងវិញ។ ​ដោយឡែក ឥណ្ឌាដែលជាប្រទេស​មានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក មានចំនួនអ្នកស្លាប់ ៥៦,៨៤៦នាក់ គឺកំពុងដេញតាមពីក្រោយប្រទេសប្រេស៊ីល។

អ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា
អ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា

គួរជម្រាបដែរថា បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ទៅទាំងពិភពលោក បានកើនឡើងដល់ ២៣,៣៨០,៥៦៩នាក់ ដោយក្នុងនោះមានមនុស្ស ១៥,៩០៦,៤៧៩នាក់បានជាសះស្បើយ។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានលើកឡើងពីការព្រួយបារម្ភទៅលើប្រទេសរងគ្រោះខ្លាំងដូចជា ​​សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ដែលមិន​បានចាត់វិធានការការពារជំងឺកូវីដ១៩ឱ្យល្អគ្រាប់គ្រាន់ ​​ខណៈដែល​អាជ្ញាធរ​បានផ្តោតសំខាន់លើការបើកសាលារៀន និងអាជីវកម្ម​ទៅវិញ៕

អ្នកជំនាញផ្នែកសុខភាពជម្រុញឱ្យប្រទេសរងគ្រោះខ្លាំង គួរចាត់វិធានការពារជំងឺកូវីដ១៩ឱ្យល្អគ្រាប់គ្រាន់ 
អ្នកជំនាញផ្នែកសុខភាពជម្រុញឱ្យប្រទេសរងគ្រោះខ្លាំង គួរចាត់វិធានការពារជំងឺកូវីដ១៩ឱ្យល្អគ្រាប់គ្រាន់ 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T