កងទ័ពចិនធ្វើសមយុទ្ធ​មួយ​ នៅច្រកសមុទ្រកោះតៃវ៉ាន់ និងប្តេជ្ញាការពារអធិបតេយ្យភាពក្នុងតំបន់

//s4.kh1.co/1d/1d3e403d287c6fbc2f870462302bea0795de14ec.jpg
សង្គម

 ១៣-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះកងទ័ពរបស់ចិនដីគោកបានធ្វើសមយុទ្ធ​បាញ់គ្រាប់​ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យកងទ័ពរំដោះរបស់ប្រជាជនចិន (PLA) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថ្មីៗនេះកងទ័ពចិនដីគោកបានធ្វើសមយុទ្ធ​បាញ់គ្រាប់​ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់ ដើម្បីជាវិធានការចាំបាច់ ​ក្នុងគោលបំណងការពារអធិបតេយ្យភាព និងស្ថេរភាពក្នុងតំបន់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កងទ័ពបានធ្វើសមយុទ្ធ​បាញ់គ្រាប់​ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ
កងទ័ពបានធ្វើសមយុទ្ធ​បាញ់គ្រាប់​ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ

​សមយុទ្ធរបស់កងទ័ពរំដោះ​ប្រជាជនចិន​ ត្រូវបានធ្វើឡើងនៅតំបន់​ភាគខាងត្បូង និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ដោយមានការចូលរួមពីអង្គភាពជាច្រើន ដើម្បីជាការធ្វើតេស្តសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នានៃកងកម្លាំងរបស់ខ្លួន​ ក៏ដូចជា​ផ្ញើសារទៅដល់ “កងកម្លាំងបំបែកខ្លួន” នៅតំបន់កោះតៃវ៉ាន់ ដែលកំពុងធ្វើសកម្មភាពបង្ក​ការអន្តរាយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ។

ប្រទេសចិន បានប្តេជ្ញាការពារអធិបតេយ្យភាពក្នុងតំបន់
ប្រទេសចិន បានប្តេជ្ញាការពារអធិបតេយ្យភាពក្នុងតំបន់

គួរឱ្យដឹងដែរថា ប្រទេសចិន​តែង​ចាត់ទុកកោះតៃវ៉ាន់គឺជា​ខេត្តមួយរបស់ខ្លួន ហើយក៏មិនយល់ព្រមឱ្យកោះតៃវ៉ាន់ ប្រកាសខ្លួនជាកោះឯករាជ្យដែរ។ ចំណែកកោះតៃវ៉ាន់វិញ បានប្រកាសបដិសេធដាច់ខាត ចំពោះការទាមទារអធិបតេយ្យភាព​នេះ ហើយបាននឹងកំពុងបង្កើន​ចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក ​ដោយមានទាំងការស្នើសុំទិញគ្រឿងសព្វាវុធ​ផ្សេងៗ ​ក្នុងគោលបំណងយកមកបង្កើនសមត្ថភាពយោធារបស់ខ្លួន និងដើម្បីប្រឆាំងទៅនឹងការដាក់សម្ពាធពីប្រទេសចិន៕

កោះតៃវ៉ាន់ បានទិញមីស៊ីលបំពាក់លើនាវាមុជទឹកពីអាមេរិក
កោះតៃវ៉ាន់ បានទិញមីស៊ីលបំពាក់លើនាវាមុជទឹកពីអាមេរិក
កោះតៃវ៉ាន់បានស្នើរសុំអាមេរិក​ ឱ្យជួយអភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីល​
កោះតៃវ៉ាន់បានស្នើរសុំអាមេរិក​ ឱ្យជួយអភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីល​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T