ការបើកដំណើរការឡើងវិញ របស់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា

//s4.kh1.co/91/91f8a65c731deb187a0b1a770a0d02a997be44b6.jpg
សង្គម

 ១០-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីផ្អាកដំណើរការរោងភាពយន្តអស់រយៈពេលជាង៤ខែ ដើម្បីទប់ស្កាត់ជំងឺ Covid​ 19 ឥឡូវនេះ រោងភាពយន្តទាំងអស់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះតទៅហើយ។

ភ្នំពេញ៖ បន្ទាប់ពីផ្អាកដំណើរការរោងភាពយន្តអស់រយៈពេលជាង៤ខែ ដើម្បីទប់ស្កាត់ជំងឺ Covid​ 19 ឥឡូវនេះ រោងភាពយន្តទាំងអស់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះតទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបើករោងភាពយន្តឡើងវិញនេះ គឺស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរឹងពីបុគ្គលិករោងភាពយន្ត ដោយមានការផ្តល់ជូននូវជែល អាល់កុលលាងសំអាតដៃ ត្រូវពាក់ម៉ាស ការវាស់កំដៅ និងមានគំលាតក្នុងការអង្គុយទស្សនាខ្សែភាពយន្តជានិច្ច។ នេះជាមូលហេតុដែលធ្វើឲ្យអ្នកសេ្នហាវិស័យកុនមានភាពជឿជាក់ ចំពោះសុវត្ថិភាពដែលពួកគេទទួលបាន និងមកទស្សនានៅក្នុងរោងភាពយន្ត។

ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត

ក្រៅពីនេះ ខាងរោងភាពយន្តក៏បានធ្វើការចាក់បញ្ចាំង រឿងដែលធ្លាប់ចាក់កន្លងមកឡើងវិញ ដែលមានសម្រាប់អ្នកមកបែបគ្រួសារ អ្នកចូលចិត្តទស្សនារឿងវាយប្រហារ និងអ្នកចូលចិត្តរឿងបែបរន្ធត់ផងដែរ។

រឿងបែបគ្រួសារមានដូចជា Dolittle, Sonic The Hedgehog, The Call of the Wild, Onward, Frozen 2, Spies in Disguise ។ រឿងបែបវាយប្រហារមានដូចជា 1917, Bad Boys for Life, Jumanji: The Next Level, Bloodshot, Hobbs & Shaw ចំណែកឯរឿងរន្ធត់វិញមានដូចជា The Invisible Man, Crawl, Train to Busan, The Captain៕ 

ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
ការបើកដំណើរការឡើងវិញរបស់រោងភាពយន្ត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T