មានរឿងទៀតហើយ! អាមេរិកចោទរុស្ស៊ីថា បានព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតនៃជំងឺកូវីដ-១៩

//s5.kh1.co/92/92515f94f14e589488082f805a925a9a4a788283.jpg
បច្ចេកវិទ្យា

 ២៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការលាតត្រដាងនេះបានកើតឡើង នៅពេលមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលរួមមានទាំងប្រទេសរុស្ស៊ី គឺជាក្ដីកង្វល់មួយដែលឈានទៅរកការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកា។

អាមេរិក៖ មន្ត្រីអាមេរិកនិយាយថា ភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់គេហទំព័រនានាជាភាសាអង់គ្លេស ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលកំពុងស្វែងរកការកេងចំណេញពីវិបត្តិមួយ ដែលអាមេរិកកំពុងព្យាយាមទប់ទល់ មុនការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិរុស្ស៊ីពីរនាក់ដែលមានតួនាទីខ្ពស់ នៅផ្នែកស៊ើបយកការណ៍យោធារបស់ទីក្រុងម៉ូស្គូ ដែលគេស្គាល់ថា GRU ត្រូវបានគេកំណត់ថា ជាអ្នកទទួលខុសត្រូវលើការផ្សព្វផ្សាយព័ត៌មានមិនពិត ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសអាមេរិកនិងលោកខាងលិច។

ព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ-១៩ បានក្លាយជាឧបសគ្គ មុនការបោះឆ្នោតរបស់អាមេរិក
ព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ-១៩ បានក្លាយជាឧបសគ្គ មុនការបោះឆ្នោតរបស់អាមេរិក

មន្ត្រីម្នាក់បាននិយាយថា នៅចន្លោះខែឧសភានិងដើមខែកក្កដា គេហទំព័រជាច្រើនបានចុះផ្សាយអត្ថបទចំនួន១៥០ អំពីការឆ្លើយតបទៅនឹងរោគរាតត្បាតសកល ដែលក្នុងនោះមានទាំងការផ្សព្វផ្សាយគាំទ្រប្រទេសរុស្ស៊ី ឬនិយាយមើលងាយសហរដ្ឋអាមេរិក។ ការលាតត្រដាងនេះបានកើតឡើង នៅពេលមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលរួមមានទាំងប្រទេសរុស្ស៊ី គឺជាក្ដីកង្វល់មួយដែលឈានទៅរកការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកា។

ក្រុមមន្ត្រីសហរដ្ឋអាមេរិកកំពុងស្វែងរកផ្លូវ ដើម្បីចៀសវាងដានចាស់ ដែលរុស្ស៊ីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបែងចែកមតិសាធារណៈរបស់អាមេរិក នៅក្នុងយុទ្ធនាការបោះឆ្នោត។ ប្រធានផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ កាលពីថ្ងៃសុក្រ អំពីប្រទេសរុស្ស៊ីបន្តប្រើប្រាស់អ៊ីនធឺណេត ដើម្បីជំរុញគោលដៅរបស់ពួកគេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T