បរទេស៖ កម្មវិធីចែករំលែកវីដេអូខ្លីរបស់ចិនគឺតិកតុក បច្ចុប្បន្នកំពុងប្រឈមនឹងការឃ្លាំមើលយ៉ាងដិតដល់ ហើយវាកំពុងជួបប្រទះនូវហានិភ័យនៃការដកចេញពីសហរដ្ឋអាមេរិក ដែលជាកន្លែងមានអ្នកបង្កើតវីដេអូមាតិកាល្បីៗជាច្រើន ប៉ុន្តែកម្មវិធីនេះអាចនឹងបាត់វត្តមាននៅទីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព័ត៌មានរាយការណ៍ថា វិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលមានភាគហ៊ុនរួចហើយនៅក្នុងក្រុមហ៊ុនមេ គឺ ByteDance កំពុងពិចារណាទិញក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីទទួលបានការគ្រប់គ្រងលើវេទិកាកម្មវិធីនេះ។ ការផ្លាស់ប្ដូរនេះអាចបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួន ក្នុងចំណោមរដ្ឋាភិបាលនិងអ្នកប្រើប្រាស់តិកតុក ដែលខ្លាចក្រែងទិន្នន័យរបស់ខ្លួនត្រូវបញ្ជូនទៅឲ្យអាជ្ញាធរចិននានា។
វាក៏មិនទាន់មានពេលវេលាកំណត់សម្រាប់រឿងនេះនៅឡើយទេ ប៉ុន្តែស្ថាបនិកនិងនាយកប្រតិបត្តិ Bytedance លោក Zhang Yiming ធ្លាប់បាននិយាយថា លោកនឹងបើកចំហគំនិត នៃការលក់កម្មវិធីតិកតុក ប្រសិនបើនោះជាផ្លូវល្អបំផុត សម្រាប់អនាគតនៃកម្មវិធីនេះ។ ខណៈពេលដែលការទិញតិកតុកនៅអាមេរិកអាចនឹងផ្ដាច់ខ្លួនវាចេញពីក្រុមហ៊ុនមេ នេះអាចទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ថ្មីៗ។
នៅសហរដ្ឋអាមេរិក វាមាននិយោជិកប្រហែល១,៤០០នាក់រួចមកហើយ ហើយក្រុមហ៊ុននេះមានបំណងជួលមនុស្ស១ម៉ឺននាក់បន្ថែមទៀត សម្រាប់ផ្នែកវិស្វកម្ម ការលក់ ការសម្របសម្រួលមាតិកា និងសេវាកម្មអតិថិជននៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក តិចសាស់ ផ្លរីដា និងរដ្ឋ Tennessee៕