ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយចិន China Aviation News រាយការណ៍ថា ប្រទេសចិនបានទទួលជោគជ័យ ក្នុងការផលិតនិងបាញ់សាកល្បងមីស៊ីល សម្រាប់បំពាក់លើឧទ្ធម្ភាគចក្រយោធា។ អាវុធថ្មីនេះ ត្រូវបានគេធ្វើតេស្តបាញ់សាកល្បងចេញពីឧទ្ធម្ភាគចក្រមួយគ្រឿង នៅទីតាំងវាលខ្សាច់មួយ ក្នុងតំបន់ស្វយ័ត Inner Mongolia កាលពីចុងខែមិថុនា ហើយលទ្ធផលគឺវាអាចបាញ់ចំគោលដូចការគ្រោងទុកយ៉ាងប្រើសើរបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពខាងលើបន្តថា មីស៊ីលដែលគេមិនបង្ហាញឈ្មោះនេះ គឺជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើងដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រចិន ហើយវាមានសមត្ថភាពអាចគេចបត់បែនបានលឿន។ មិនតែប៉ុណ្ណោះ វាក៏ជាមីស៊ីលទំនើបដំបូងបំផុត សម្រាប់ប្រើប្រាស់នៅក្នុងជួរកងទ័ពចិនដែរ។
គួរជម្រាបផងដែរថា នៅពេលដែលមីស៊ីលថ្មីអាចដំណើរការបានពេញលេញ មន្ត្រីយោធាចិនគ្រោងយកវា ទៅជំនួសវត្តមានមីស៊ីលប្រឆាំងរថក្រោះ AKD-9 និង AKD-10 ក៏ដូចជាមីស៊ីលប្រឆាំងនាវា YJ-9 ដែលកំពុងដាក់បម្រើការនៅក្នុងជួរកងទ័ពចិន៕