បារាំង៖ គម្ពីរបុរាណរបស់ចិនចំនួនពីរក្បាលត្រូវបានលក់ក្នុងតម្លៃ៩លានដុល្លារ នៅឯកន្លែងដាក់ដេញថ្លៃ កាលពីថ្ងៃអង្គារ គឺច្រើនជាងមួយពាន់ដងនៃតម្លៃ ដែលបានប៉ាន់ស្មាន។ គម្ពីរដែលត្រូវបានគេហៅថា Yongle Dadian គឺត្រូវបានគេតែងឡើងដំបូង ដោយអធិរាជ Yongle ដែលជាអ្នកសោយរាជ្យទីបីនៃរាជវង្សមិង ដែលបានគ្រប់គ្រងពីឆ្នាំ១៤០២ដល់១៤២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រុមហ៊ុន Beaussant Lefèvre ដែលជាក្រុមហ៊ុនដេញថ្លៃ មានមូលដ្ឋាននៅទីក្រុងប៉ារីសបានឲ្យដឹងថា អ្នកប្រាជ្ញជាង២,០០០នាក់បានបង្កើតគម្ពីរនេះឡើង ចន្លោះឆ្នាំ១៤០៤និង១៤០៨។ Yongle Dadian គឺជាគម្ពីរធំជាងគេនៅលើពិភពលោក ហើយដើមឡើយមាន២២,៨៧៧ជំពូក។
នៅឆ្នាំ១៥៦២ អធិរាជ Jiajing ដែលជាអ្នកកាន់អំណាចមិងទី១១ បានបញ្ជាឲ្យចម្លងគម្ពីរនេះចំនួនពីរច្បាប់ ប៉ុន្តែឯកសារដើមត្រូវបានបាត់បង់ដោយសារសង្គ្រាម ចោរកម្ម និងអគ្គិភ័យជាច្រើន ដែលបានកើតឡើងក្រោមរាជវង្សមិង (១៣៦៨-១៦៤៤) នេះបើតាមសម្ដីរបស់កន្លែងដាក់ដេញថ្លៃ។
គម្ពីរចំនួនពីរដែលត្រូវបានគេលក់នៅថ្ងៃអង្គារគឺជាច្បាប់ចម្លង។ សៀវភៅទាំងពីរនេះមានទំហំ៥០.៨សង់ទីម៉ែត្រគុណនឹង៣០.៤៨សង់ទីម៉ែត្រ ត្រូវបានសរសេរជាទឹកខ្មៅនិងក្រហម នៅលើក្រដាស។ បច្ចេកទេសបោះពុម្ពរបស់វាត្រូវបានបង្កើតឡើងដោយ ការសរសេរដោយដៃ។ សូមបញ្ជាក់ផងដែរថា គម្ពីរមួយច្បាប់និយាយអំពីបឹងនានានៃប្រទេសចិន និងមួយច្បាប់ទៀតប្រាប់អ្នកអានអំពីបុណ្យសព៕