បេកាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបើករេចង្កូតធ្លាក់ចូលទៅក្នុងទឹកបឹងមួយ នៅប្រទេសចិនកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃទី ៨ ខែកក្កដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបន្តថា រថយន្តក្រុងនេះបានធ្វើដំណើរនៅលើស្ពានមួយ ក្នុងទីក្រុង Anshun ខេត្ត Guizhou ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកជាមួយរបាំងផ្លូវ ហើយធ្លាក់ចូលទឹកតែម្តង។ ក្រោយហេតុការណ៍នេះ មានក្រុមអ្នកជួយសង្គ្រោះប្រហែល ១៤១នាក់ ក្នុងនោះមានអ្នកមុជទឹក ១៩នាក់ ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការស្វែងរង និងជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុងរថយន្ត។
សូមជម្រាបផងដែរថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើនៅក្នុងរថយន្តមានអ្នកដំណើរប៉ុន្មាននាក់។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមមន្ត្រីជំនាញដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖