ហេតុអ្វី BERING ដាក់ឈ្មោះឱ្យខូឡិកហ្សិនថ្មីថា «​ True Aurora​ »?

//s5.kh1.co/35/35c601afe4b5bff8972e8a391cd14bdb547ed864.jpg
បច្ចេកវិទ្យា

 ០៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកប្រកដជាមិនអាចស្រម៉ៃអំពីទិដ្ឋភាពនៃពន្លឺ Aurora ឃើញទេ ប្រសិនបើមិនបានឃើញផ្ទាល់ភ្នែក ព្រោះថាមេឃវាមិនខ្មៅងងឹតដូចពេលយប់ធម្មតា តែវាមានពន្លឺភ្លឺចម្រុះពណ៌ទៅវិញ។ ដោយពណ៌ លឿង - បៃតង - ខៀវ - និងក្រហមបានជះពន្លឺពេញអាកាស ប្រៀបបានដូចជាស្បៃរាត្រី ដែលពោរពេញដោយ អាថ៌កំបាំង! វេទមន្ត! និងភាពអស្ចារ្យ!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BERING 
BERING 

ទស្សនីយភាពធម្មជាតិនៃតំបន់ប៉ូលភាគខាងជើង ឬអ្នកវិទ្យាសាស្រ្តហៅថា អារូរ៉ា បូរីស (Aurora Borealis) នេះ វាជាបាតុភូតដ៏អស្ចារ្យមួយដែលជម្រុញឱ្យ BERING បង្កើតឡើងនូវខូឡិកហ្សិននាឡិកា ដែលមានរូបរាងថ្មី ប្លែកខុសពីម៉ូតមុនៗ។

ពណ៌យ៉ាងស្រស់ស្អាត និងភ្លឺចែងចាំងមើលទៅដូចជាគំនូរគូសលើផ្ទៃមេឃដូចវេទមន្ត បានធ្វើឱ្យអ្នកឌីហ្សាញម៉ូតរបស់ BERING ទាញយកពណ៌ទាំងនោះមកធ្វើជាគំនិត រួចបង្កើតបានជានាឡិកាដៃម៉ូតថ្មីយ៉ាងស្រស់ស្អាតជាច្រើនពណ៌ និងមានរូបរាងទាន់សម័យ ជាមួយលក្ខណៈពិសេសដោយ លេខ និងទ្រនិចរបស់នាឡិកានឹងបញ្ចេញពន្លឺពណ៌ខៀវភ្លឺនៅពេលដែលអ្នកនៅកន្លែងងងឹត។

BERING 
BERING 

BERING ទទួលបានជោគជ័យយ៉ាងខ្លាំងសម្រាប់ខូឡិកថ្មីចម្រុះពណ៌មួយនេះ ព្រោះពណ៌នីមួយៗលក់ដាច់ និងទទួលបានការគាំទ្រជាខ្លាំង ពិសេសពណ៌ខៀវ និងពណ៌ក្រហម។ ម៉ូតនេះដែរត្រូវបានគេសង្កេតឃើញថា មានការពេញនិយមទូទាំងពិភពលោក តាមរយៈការចូលចិត្តនូវភាពស្រស់ស្អាត និងពណ៌ស្រស់ៗ ដែលផ្តល់នូវភាពវិជ្ជមាន និងសប្បាយរីករាយ។

BERING ពង្រីកខូឡិកហ្សិន TRUE AURORA នេះឡើង ដោយផលិតចេញនូវពណ៌ជាច្រើន មានលក្ខណៈទាន់សម័យបែបកីឡា និងអាចទាក់ទាញចិត្តអតិថិជន បានតាមរយៈខ្សែស៊ីលីខូនដ៏ទន់ ហើយស្រាល មានគុណភាពខ្ពស់ ជាមួយនិងកញ្ចក់ត្បូងកណ្តៀង ព្រមទាំងក្បាលនាឡិកាដែលធ្វើឡើងពីអាលុយមីញ៉ូម។

BERING 
BERING 

BERING ត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនាដ៏ប៊ុិនប្រសព្វដកស្រង់ចេញ​ ពីសម្រស់ធម្មជាតិជុំវិញខ្លួន និងចក្ខុវិស័យច្បាស់លាស់ ជាមួយអត្តសញ្ញាណពិសេស​ ដែលឆ្លុះបញ្ចាំងនៅក្នុងខូឡិកហ្សិននាឡិកា និងគ្រឿងអលង្ការរបស់ពួកគេ។

BERING 
BERING 

លោកអ្នកអាចរកជាវនាឡិកាដៃ BERING បាននៅ៖  

The Olympia Mall (010 733 882)

AEON Mall 1 (010 733 880)

AEON Mall 2 (010 733 881

ឬអាចឆែកមើលម៉ូតថ្មីស្អាតៗផ្សេងទៀតតាមរយៈ FACEBOOK និង INSTAGRAM ផេកផ្លូវការរបស់ BERING បានដូចខាងក្រោម៖

BERING (KH):

https://web.facebook.com/beringtimekh/

BERING CAMBODIA:

https://web.facebook.com/BERINGCAMBODIA/

@beringcambodiaofficial:

https://www.instagram.com/beringcambodiaofficial/

- ទំនាក់ទំនងទៅកាន់: លោក គួច សុមនៈ

- លេខទូរស័ព្ទ: (+855) 10 733 883

- អ៊ីម៉ែល: [email protected]

- វេបសាយ: www.sandara.asia

Sandara Industry and Development Co.,Ltd

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T