អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Real Madrid កំពុងតែត្រៀមលក់ចេញកីឡាករ James Rodriguez នៅទីផ្សាដោះដូរកីឡាករខាងមុខនេះ។ ក្នុងនោះមានក្លិបធំៗនៅអង់គ្លេសជាច្រើនកំពុងតែប្រជែងគ្នាក្នុងការទិញយកកីឡាកររូបនេះ ក្នុងនោះមានដូចជាក្លិប Arsenal, Wolves និង Manchester United ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របពេលជាមួយគ្នានេះ បេក្ខភាពថ្មីដែលត្រៀមចូលប្រជែងនោះគឺក្លិប Everton ដែលដឹកនាំដោយអតីតគ្រូបង្វឹករបស់ Real Madrid ដែរនោះគឺលោក Carlo Ancelotti ។ ជាមួយគ្នានេះ រូបលោកជាអ្នកដែលតាមសសើរ ពីសមត្ថភាពរបស់ James តាំងពីដើមមក។
ក្លិប Everton ចង់បាន James ដើម្បីមកជំនួសកីឡាករ Sigurdsson ដែលកំពុងតែបង្ហាញទម្រង់លេងមិនសូវបានល្អនៅរដូវកាលនេះ។ ម៉្យាងវិញទៀត ជម្រើសជាតិកូឡុំប៊ីរូបនេះ ទំនងអាចនឹងមកជួយនាំលេងនៅតំបន់ប្រយុទ្ធរួមគ្នាជាមួយកីឡាករ Richarlison និង Dominic Calvert-Lewin ។
យ៉ាងណាមិញ Real Madrid អាចនឹងដាក់លក់តារាវ័យ២៨ឆ្នាំរូបនេះក្នុងតម្លៃ ប្រមាណ២០លានផោន (ឬ២៥លានដុល្លារ)។ គួរឲ្យដឹងដែរថា James បង្ហាញខ្លួនឲ្យ Real Madrid សរុបបាន១២៥ប្រកួត ដោយរកបាន ៣៧គ្រាប់និងបោះបាល់ឲ្យដៃគូរកគ្រាប់បាន៤២ដង មុនពេលផ្លាស់ទៅ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងចំនួន២ឆ្នាំ។ បច្ចុប្បន្ននេះរូបគេបានផ្លាស់មកក្លិប Real Madrid វិញហើយ ប៉ុន្តែកំពុងតែស្ថិតនៅក្រៅបញ្ជីជម្រើសដំបូងរបស់លោកគ្រូបង្វឹក Zidane ៕
ប្រភព៖ givemesport