ញូដេលី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌាបានប្រកាសថា ដរាបណារដ្ឋធានីញូវដេលី និងទីក្រុងប៉េកាំង តែមានជម្លោះជុំវិញបញ្ហាទឹកដី ក្រុមហ៊ុនចិនទាំងអស់នឹងមិនត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍផ្លូវថ្នល់ និងផ្លូវហាយវ៉េ នៅក្នុងប្រទេសឥណ្ឌានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Nitin Gadkari បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធម្សិលមិញនេះថា៖
បទប្បញ្ញត្តិថ្មីនេះនឹងមិនមានផលប៉ះពាល់ភ្លាមៗ ទៅដល់ក្រុមហ៊ុនចិនមួយចំនួនតូច ដែលកំពុងស្ថាបនាផ្លូវថ្នល់នៅក្នុងប្រទេសឥណ្ឌាទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លោក Gadkari បានធ្វើការសង្កត់ធ្ងន់ថា ច្បាប់នេះគឺនឹងរារាំងក្រុមហ៊ុមចិនទាំងអស់ មិនចូលរួមឱ្យប្រកួតប្រជែងនៅក្នុងការដេញថ្លៃនាពេលអនាគត។ ហើយវាក៏ជាឱកាស សម្រាប់ក្រុមហ៊ុនឥណ្ឌាជាច្រើនទៀត អាចធ្វើការដេញថ្លៃលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងប្រទេសដែរ។
គួរជម្រាបផងដែរថា ការប្រកាសច្បាប់ថ្មីនេះ ត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានសម្រេចបិទកម្មវិធីល្បីៗរបស់ចិនចំនួន ៥៩ រួមបញ្ចូលទាំងកម្មវិធី TikTok ដោយអះអាងថា ពួកវាអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ៕