ចិន៖ លោកតា Chen San-yuan ដែលគេដាក់រហស្សនាមឲ្យថា «លោកតា Pokémon Go» បានវិវឌ្ឍន៍កង់របស់គាត់ ទៅជាទម្រង់ថ្មីមួយទៀត ដោយបំពាក់ទូរសព្ទរហូតដល់ចំនួន៦៤ នៅពីខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលកន្លងទៅ លោកតា Chen បានផ្ទុះការភ្ញាក់ផ្អើលម្ដងរួចមកហើយ នៅឆ្នាំ២០១៨ បន្ទាប់ពីមានរូបភាពប៉ុន្មានសន្លឹក បង្ហាញពីរូបគាត់លេងហ្គេម Pokémon Go ដោយមានទូរសព្ទចំនួន១១ ភ្ជាប់នឹងកង់របស់គាត់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកតា gamer រូបនេះបានបន្ថែមទូរសព្ទជាច្រើន ទៅលើទម្រដាក់ទូរសព្ទនៅពីខាងមុខកង់។
កាលពីឆ្នាំ២០១៩ គាត់បានប្រើស្មាតហ្វូនចំនួន៤៥ ក្នុងពេលតំណាលគ្នា នៅពេលដែលគាត់ជិះកង់ និងព្យាយាមចាប់សត្វចម្លែកទាំងអស់។
នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ លោក Chen បានពន្យល់ថា គាត់បានចាប់ផ្ដើមលេងហ្គេម Pokémon Go បន្ទាប់ពីរៀនលេងវា ពីចៅប្រុសរបស់គាត់។ លោកតាបាននិយាយទៀតថា លោកគ្រាន់តែលេងហ្គេមនេះ ដើម្បីចាប់សត្វចម្លែក Pokémon ដ៏កម្រ និងធ្វើឲ្យពួកវាកាន់តែខ្លាំងជាងមុន ប៉ុន្តែរូបគាត់កម្រចូលរួមប្រកួតឬប្រយុទ្ធជាមួយអ្នកលេងដទៃណាស់៕