កាន់តែធ្ងន់ធ្ងរ! ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រេស៊ីល កើនឡើងដល់ ជាង១លាននាក់

//s5.kh1.co/dc/dcf95a3aab3ea579b9d76b185930a8098666c99b.jpg
សង្គម

 ២១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកជំនាញជាច្រើនជឿជាក់ថា ចំនួនករណីឆ្លងនេះអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក ហើយឆាប់ៗនេះ ប្រេស៊ីលនឹងក្លាយជាប្រទេសដែលរងការវាយប្រហារ ដោយសារវីរុសនេះខ្លាំងបំផុត។

ប្រេស៊ីល៖ ឥឡូវនេះ ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ជាង១លាននាក់ និងមានអ្នកស្លាប់ចំនួន៥០,០៥៨នាក់ ដែលជាព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ សម្រាប់ប្រទេសនៅទ្វីបអាមេរិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយករណ៍ថា មានករណីឆ្លងថ្មីចំនួន៥៤,៧៧១នាក់ ដែលបានធ្វើឲ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ជាង ១,០៣២,៩១៣នាក់ នៅថ្ងៃដដែលផងដែរ។

ប្រទេសប្រេស៊ីលនៅតែឈរលំដាប់ទី២ ក្នុងករណីឆ្លង បន្ទាប់ពីសហរដ្ឋអាមេរិក
ប្រទេសប្រេស៊ីលនៅតែឈរលំដាប់ទី២ ក្នុងករណីឆ្លង បន្ទាប់ពីសហរដ្ឋអាមេរិក

ជំងឺរាតត្បាតសកលកូវីដ-១៩ កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស ដោយគ្មានសញ្ញានៃការធ្លាក់ចុះនោះទេ ខណៈទីក្រុងធំៗបានដកចេញវិធានការគម្លាតសុវត្ថិភាពសង្គម និងចាប់ផ្ដើមបើកភោជនីយដ្ឋាន ហាង និងអាជីវកម្មដែលមិនសូវចាំបាច់ផ្សេងទៀត។

អ្នកជំនាញជាច្រើនជឿជាក់ថា ចំនួនករណីឆ្លងនេះអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក ហើយឆាប់ៗនេះ ប្រេស៊ីលនឹងក្លាយជាប្រទេសដែលរងការវាយប្រហារ ដោយសារវីរុសនេះខ្លាំងបំផុត។

គួរម្លឹកផងដែរថា ករណីឆ្លងថ្មីចំនួន៥៤,៧៧១នាក់ កាលពីថ្ងៃសុក្រ គឺខ្ពស់ជាងការកើនឡើងប្រចាំថ្ងៃ នៅសហរដ្ឋអាមេរិក ដែលបានរាយការណ៍ថា មានចំនួន៤៨,៥២៩នាក់ នៅថ្ងៃទី២៥ ខែមេសា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T