អបអរសាទរ! ខ្ញុង សម្រាលកូនហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់

//s5.kh1.co/3e/3efcf916c590bbce5a72c58befe8cddec056891d.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ​​៖ នាមុននេះ តារាកំប្លែង នាងខ្ញុង បានសម្រាលកូនដោយជោគជ័យហើយ ឈ្មោះថា មង្គល បន្ទាប់ពី  ទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ពេលជាយូរខែរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ប៉ុន្មាននាទីមុននេះ តារាកំប្លែងរូបនេះ ក៏បានបង្ហោះរូបថត បង្ហាញមុខមាត់កូនទើបនឹងកើត មានមុខមាត់ គួរឲ្យក្នាញ់ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ជាពិសេស មើលទៅមានសុខភាពល្អ និងសុវត្ថភាពទាំងម្ដាយ និងកូនតែម្ដង។

លើសពីនេះ ខ្ញុង ក៏បានបង្ហោះរូបភាព អមដោយសារថា៖ 

អរគុណណាស់អ៊ំពូមីង ដែលបារម្ភពីសុខទុក្ខខ្ញុំ និងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា ដែលបានទទួលការថែទាំយ៉ាងល្អ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយ ឱ្យបងប្អូនបានមើលណា

នាងខ្ញុង

ក្រោយពីឃើញបែបនេះភ្លាម មានបណ្ដាមិត្តៗសិល្បករ ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរជំនួសគ្រួសារ តារាស្រីរូបនេះ និងជូនពរឲ្យជួបតែសុភមង្គលបែបនេះជារៀងរហូតផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង ពេលសម្រាលរួច
ខ្ញុង ពេលសម្រាលរួច
ខ្ញុង និងគ្រួសារ
ខ្ញុង និងគ្រួសារ
កូនរបស់ ខ្ញុង
កូនរបស់ ខ្ញុង
កូនរបស់ ខ្ញុង
កូនរបស់ ខ្ញុង
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T