ប្រទះឃើញរូបសំណាកព្រះគោនៅខេត្តព្រះវិហារ ហើយមានពលរដ្ឋម្នាក់លួចយកទៅ តែក្រោយមកក៏ព្រមប្រគល់ឲ្យខាងសមត្ថកិច្ចវិញ

//s5.kh1.co/65/6515a7b87c25924ebaf0e0583b75a69abc8e1e29.jpg
សង្គម

 ៣១-ឧសភា-២០២០ ១១ព្រឹក · ៥ ឆ្នាំមុន

រូបសំណាកព្រះគោមួយ ដែលធ្វើអំពីថ្ម ត្រូវបានប្រទះឃើញនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏ត្រូវបានបាត់ទៅវិញ។

ខេត្តព្រះវិហារ៖ រូបសំណាកព្រះគោមួយ ដែលធ្វើអំពីថ្ម ត្រូវបានប្រទះឃើញនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏ត្រូវបានបាត់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាវេលាម៉ោង១២:១៤នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែឧសភានេះ ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវេរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ដ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយាងសហការជាមួយអាជ្ញាធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោ ដែលជាវត្ថុបុរាណ។

ក្រោយពីស្រាវជ្រាវរួចមក ប្រជាពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសហការ និងភ្ញាក់រឮកព្រមប្រគល់រូបសំណាកព្រះគោ ទៅឲ្យខាងសមត្ថកិច្ចវិញ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌខេត្តយកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្ដទៀត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

សូមទស្សនារូបភាពខាងក្រោម៖

រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T