បរទេស៖ កាលពីថ្មីៗនេះ យោងតាមគេហទំព័រ TMZ បានលាតត្រដាងរឿងរ៉ាវ របស់លោកយាយ Jenny Stena ដែលមានវ័យ ១០៣ ឆ្នាំ មានជំងឺជាមួយកូវីដ១៩ នៅក្នុងមណ្ឌលថែទាំនៅរដ្ឋ Massachusetts។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ បន្ទាប់ពីការព្យាបាលអស់មួយរយៈ ស្ថានភាពរបស់លោកយាយ កាន់តែអាក្រក់ទៅៗ ដោយសារហេតុនេះផងដែរ ក្រុមគ្រួសាររបស់លោកយាយ បានត្រៀមចិត្ត នឹងរៀបពីធីបុណ្យ និងជូនដំណើរគាត់ទៅហើយ។
ប៉ុន្តែ ជាសំណាងល្អ ស្ថានភាព នៅពេលការព្យាបាលនៅតែ បន្តរោគសញ្ញារបស់លោកយាយ ចាប់ផ្តើមធូរស្បើយបន្តិចម្តងៗ ទីបំផុតគាត់បានយកឈ្នះ កូវីដ១៩ ជាសះស្បើយបាន ដោយជោគជ័យ។
តែអ្វីកាន់តែចាប់អារម្មណ៍ និងភាពរំជើបរំជួល ដោយអ្នកលេងបណ្តាញសង្គម វីដេអូររបស់លោកយាយ ពិសារស្រាបៀរ ដែលគឺជារូបភាពដ៏ប្លែក និងគួរឲ្យហួសចិត្ត ដែលបង្ហាញពីសុភមង្គលរបស់គាត់ ដែលទើបតែរួចផុតសេចក្តីស្លាប់ដោយសារ ជំងឺនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖